Connect with us

គួរ​ឱ្យ​ភ្ញាក់ផ្អើល​!​ ​បច្ចុប្បន្ន​គ្រាន់តែ​កោះ​ពេជ្រ​ ​ប្រើ​អគ្គិសនី​ស្មើ​ភ្នំពេញ​ជំនាន់​ទសវត្សរ៍៩០​

រាជធានី​ភ្នំពេញ​៖​ ​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​តម្រូវការ​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ​ ​មានការ​កើនឡើង​ខ្ពស់​ ​រហូតដល់​ជាង​ ​១,០០០មេ​ហ្គា​វ៉ាត់​ ​ដែល​ពីមុន​ត្រូវការ​តែ​ប្រមាណ​ ​៣០មេ​ហ្គា​វ៉ាត់​ប៉ុណ្ណោះ​។​ ​តួយ៉ាង​ ​គ្រាន់តែ​តំបន់​កោះ​ពេជ្រ​ ​ត្រូវការ​អគ្គិសនី​ស្មើនឹង​រាជធានី​ភ្នំពេញ​ទាំងមូល​ ​កាលពី​ជំនាន់​ទសវត្សរ៍១៩៩០​។​

​ការ​លើកឡើង​របស់​សម្ដេច​ ​ហ៊ុន​ ​សែន​ ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​(​RUPP​)​ ​ប្រមាណ​ ​៣១៦១នាក់​ ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ ​និង​សន្និបាត​កោះ​ពេជ្រ​ ​កាលពី​ថ្ងៃទី៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

​សម្ដេច​តេជោ​ ​បាន​មានប្រសាសន៍​ដែរ​ថា​ ​បច្ចុប្បន្ន​ ​អ​គារ​ធំៗ​ ​បាន​លេច​រូបរាង​ច្រើនណាស់​ ​ហើយ​អគារ​ទាំងនោះ​ ​ខ្លះ​ត្រូវការ​អគ្គិសនី​ ​ពី​ ​១០​ ​ទៅ​ ​២០​ ​មេ​ហ្គា​វ៉ាត់​ឯណោះ​។​

​ទន្ទឹម​នេះ​ ​សម្ដេច​បាន​បញ្ជាក់​ថា​ ​ចាប់ពី​ឆ្នាំ២០២០​ ​តទៅ​ ​កម្ពុជា​ ​នឹង​លែង​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​ទៀតហើយ​ ​ដោយ​រដ្ឋាភិបាល​ ​បាន​ត្រៀម​ម៉ាស៊ីនភ្លើង​ ​ដែល​មាន​សមត្ថភាព​ផលិត​បាន​ ​៤០០មេ​ហ្គា​វ៉ាត់​ ​បម្រុងទុក​នៅពេល​ដែល​ការផលិត​អគ្គិសនី​ ​ជួបប្រទះ​បញ្ហា​ដូច​ឆ្នាំនេះ​៕​

​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម