លោក ប្រពៃ ក្លាយជាសមាជិកក្រុមគ្រួសារថ្មីរបស់ TMS
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ TMS (Talent Management Services) ដែលជាក្រុមហ៊ុនគ្រប់គ្រងតារាដំបូងគេបង្អស់នៅប្រទេសកម្ពុជា បានស្វាគមន៍លោក ប្រពៃ ដែលជាម្ចាស់់បទ “ដើរចេញ” ចូលជាសមាជិកថ្មីក្នុងក្រុមគ្រួសារតារាដែលមានទេពកោសល្យរបស់ខ្លួន។
មូលហេតុដែលប្រធានគ្រប់គ្រងតារារបស់ TMS សម្រេចចិត្តចុះកុងត្រាជាមួយលោក ប្រពៃ ក៏ដោយសារតែ ប្រពៃ មានសមត្ថភាពខ្ពស់ ដែលលោកមិនត្រឹមតែមានសំលេងស្រទន់នោះទេ ហើយលោកថែមទាំងអាចនិពន្ធបទចំរៀង និងភ្លេងបានដោយខ្លួនឯងទៀតផង ដែលនេះគឺជាអ្វីដែល TMS ចង់បាន។ បទចំរៀងដំបូងបំផុតរបស់ ប្រពៃ ដែលធ្វើឱ្យក្រុមការងារ TMS ចាប់អារម្មណ៍ និងបានធ្វើឱ្យទស្សនិកជនស្គាល់ គឺ បទ “គ្រាន់តែជាមិត្ត” ដែលចេញតាំងពីឆ្នាំ ២០០៦ មកម្លេះ ហើយបន្ទាប់មកបទចំរៀងដែលកំពុងតែល្បី ដែលទស្សនិកជនបានឃើញមានការច្រៀង cover គ្រប់ទីកន្លែង គឺបទ “ដើរចេញ”។
ថ្នាក់ដឹកនាំរបស់ TMS ពិតជាសប្បាយចិត្តដែលលោក ប្រពៃ បានចូលរួមជាមួយ TMS ជាផ្លូវការក្នុងពេលនេះ។ ឆាប់ៗនេះ ប្រពៃ នឹងត្រៀមចេញបទចំរៀងមួយបទទៀតដែលគាត់បានសម្តែង នៅក្នុងកម្មវិធី ហ្វឹកហាត់ការច្រៀង ដែល TMS បានរៀបចំជារៀងរាល់ខែសំរាប់តារា TMS ។ តាមរយៈការផ្សាយផ្ទាល់ពីទំព័រ Facebook របស់ TMS នៅការហ្វឹកហាត់ការច្រៀងរបស់តារា TMS លោក ប្រពៃ បានច្រៀងបទ “កាត់ចិត្ត” ជាមួយហ្គីតារបស់លោកផ្ទាល់ ហើយលោកទទួលបានការគាំទ្រច្រើន។
សមាជិកនៅក្នុង TMS ក៏មានអារម្មណ៍សប្បាយចិត្តជាខ្លាំងនៅពេលដែល ប្រពៃ បានចូលរួមជាមួយពួកគេ។ ការរំពឹងទុករបស់ថ្នាក់ដឹកនាំសំរាប់ TMS គឺជួយអោយតារាទាំង ៥ នាក់ ក្នុងរដូវការដំបូងរបស់ TMS ទទួលបានជោគជ័យនៅក្នុងវិស័យនេះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍