Connect with us

គុន​ខ្មែរ​/​Kun​ ​Khmer​ ​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ ​ដោយ​ ​ONE​ ​Championship​!​

​ភ្នំពេញ​៖​ ​ពាក្យ​ ​”​គុន​ខ្មែរ​/​Kun​ ​Khmer​”​ ​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ ​ដោយ​ស្ថាប័ន​ពិភពលោក​ ​ONE​ ​Championship​!​ ​ស្ថាប័ន​ដ៏​ធំ​នៅ​អាស៊ី​ ​ONE​ ​Champions​ ​League​ ​ជា​ស្ថាប័ន​ប្រមូល​ផ្តុំ​ក្បាច់គុន​ទូទាំង​អាស៊ី​ ​និង​ពិភពលោក​។​ ​សង្វៀន​ប្រដាល់​មួយ​នេះ​មាន​កីឡាករ​ ​កីឡា​កា​រិនី​ល្បី​ៗ​លំដាប់​ពិភពលោក​មក​ពី​គ្រប់តំបន់​ ​ហើយ​ថ្មី​ៗ​នេះ​ក៍​មានឈ្មោះ​ ​គុន​ខ្មែរ​/​Kun​ ​Khmer​ ​ក្នុង​នោះ​ផង​ដែរ​។​

​លោកគ្រូ​ ​ហ៊ុន​ ​ច័ន្ទ​រាជ្យ​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់​រយះ​ពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការបង្កើត​ទំនាក់ទំនង​ជាមួយ​សង្វៀន​យក្ស​មួយ​នេះ​ ​ដើម្បីឲ្យ​ពិភពលោក​បាន​ស្គាល់​ក្បាច់គុន​ខ្មែរ​បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់ខ្លួន​លើ​ ​Facebook​ ​ថា​៖​ ​”​នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ ​ខ្ញុំ​លះបង់​ជីវិត​ ​ខ្ញុំ​បាន​ចេញពី​គ្រួសារ​ ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ចេញពីផ្ទះ​កាលពី​ ​៨ឆ្នាំមុន​ ​.​.​.​.​ ​ទាំងអស់​នេះ​គឺ​ដើម្បី​ឱ្យ​គុន​ខ្មែរ​ ​ទទួលស្គាល់​ដោយ​ពិភពលោក​!​ ​នេះ​ ​ជា​មោទនភាព​សម្រាប់​ខ្ញុំ​ ​ហើយ​ជា​មោទនភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល​”​៕

​ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម