Connect with us

ទឹម​ ​រដ្ឋា​ ​បង្ហាញ​ឈុត​ហែលទឹក​ដើម្បី​បន្ធូ​រអារម្មណ៍​

​ភ្នំពេញ​៖​ ​តារា​សម្តែង​ដែល​មាន​រាង​ខ្ពស់​សុិច​សុី​ ​កញ្ញា​ ​ទឹម​ ​រដ្ឋា​ ​កំពុងតែ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងច្រើន​ពីសំណាក់​ទស្សនិកជន​នៅ​ឈុត​សម្លៀកបំពាក់​បែ​បសុិ​ច​សុី​ ​ដែល​កញ្ញា​តែងតែ​បញ្ចេញ​ជា​រៀងរាល់​សប្ដាហ៍​។​ ​

តារា​សម្តែង​ម្នាក់​នេះ​ដែល​មាន​សង្សា​ឥណ្ឌា​ម្នាក់​នេះ​តែងតែ​បង្ក​ការចាប់អារម្មណ៍​ពី​ទស្សនិកជន​តាមរយៈ​ការ​បង្ហោះ​លើPage​ ​របស់​ខ្លួន​។​ ​ទស្សនិកជន​ធ្លាប់​ដឹង​ហើយ​ថា​ ​កញ្ញា​ ​ទឹម​ ​រដ្ឋា​ ​ចូលរួម​កម្ម​វិ​ធី​ម្តង​ៗ​ ​មាន​សម្លៀកបំពាក់​ខុសប្លែក​ពី​គេ​ ​គឺ​គាត់​ចូលចិត្ត​ស្លៀក​លិច​លើ​លិច​ក្រោម​ ​ជាង​តា​រា​ផ្សេង​ៗ​ទៀត​។​

ថ្មី​ៗ​នេះ​ ​គ្រាន់តែ​កញ្ញា​ ​ទឹម​ ​រដ្ឋា​ ​បាន​បង្ហាញ​នៅ​ឈុតBikini​ ​ឬ​ ​ឈុត​ហែលទឹក​ ​ដើម្បី​បន្ធូរ​អារម្មណ៍​ក្នុងចិត្ត​ ​កាត់​ភាព​ធុញថប់​របស់​គាត់​ ​តែ​បែរជា​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​យ៉ាងច្រើន​ទៅវិញ​ ​។​ ​ទស្សនិកជន​ជាច្រើន​បាន​សរសើរ​ចំពោះ​រាង​ដ៏​ស្អាត​របស់​កញ្ញា​តាមមើលទៅ​បែប​មិនទាន់​មាន​តារា​រូប​ណា​ថែ​រាង​បាន​ដូច​គាត់​នោះ​ឡើយ​៕​

អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម