ត្រាំ ប្រមាថចៅហ្វាយក្រុងឡុងដ៍ សុទ្ធតែជា ”មនុស្សអត់បានការ”
អង់គ្លេស៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឆ្លើយតបនឹងលោកអភិបាលក្រុងឡុងដ៍ បន្ទាប់ពីអភិបាលរូបនេះ បានរិះគន់លោកត្រាំ អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ចក្រភពអង់គ្លេស កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។ លោកត្រាំ បានហៅលោកអភិបាលក្រុងឡុងដ៍ Sadiq Khan ថាជាមនុស្សដែលអត់បានការ ហើយគាត់គួរតែខិតខំដោះស្រាយបទល្មើសនៅទីក្រុងឡុងដ៍វិញ។
អ្នកនាំពាក្យរបស់លោក Khan បានឆ្លើយតបនឹងការប្រមាថរបស់លោកត្រាំថា ជាការប្រមាថបែបកូនក្មេង។
មុនទៅដល់ក្រុងឡុងដ៍ លោកត្រាំ បានសរសេរបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter ថា៖ ” Sadiq Khan ដែលធ្វើការមិនបានល្អក្នុងនាមជាអភិបាលក្រុងឡុងដ៍ បានបង្ហាញភាពល្ងីល្ងើ ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ចក្រភពអង់គ្លេស។ គេជាមនុស្សបរាជ័យបំផុតនេះ ដែលគួរតែខិតខំដោះស្រាយបទល្មើសនៅទីក្រុងឡុងដ៍វិញ ជាជាងមកនិយាយប៉ះពាល់ខ្ញុំ”។
លោកត្រាំ បានប្រៀបធៀបលោក Khan ជាមួយអភិបាលក្រុងញ៉ូយ៉ក លោក Bill De Blasio ដែលបំពេញការងាររបស់ខ្លួនមិនបានល្អដូចគ្នា។
សូមជម្រាបថា កាលពីឆ្នាំ២០១៦ អ្នកទាំងពីរក៏ធ្លាប់ប៉ះទង្គិចពាក្យសម្ដីម្ដងដែរ ដោយគ្រានោះ លោក ត្រាំ បានហៅលោក Khan មកប្រកួតតេស្តសមត្ថភាពផ្នែក IQ ។ កាលពីឆ្នាំ២០១៧ លោកប្រធានាធិបតីអាមេរិក ក៏បានរិះគន់លោក Khan ម្ដងទៀត បន្ទាប់ពីមានការវាយប្រហារនៅស្ពាន London Bridge និងផ្សារ Borough ៕
ប្រភព៖ BBC
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍