Connect with us

Juventus​ ​កំពុង​ចរចា​ជាមួយ​ភ្នាក់ងារ​របស់​ ​Paul​ ​Pogba​ ​រឿង​កិច្ច​ព្រមព្រៀង​ផ្ទាល់ខ្លួន​

​អ៊ីតាលី​៖​ ​Juventus​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​កំពុង​ចរចា​ជាមួយ​លោក​ ​Mino​ ​Raiola​ ​ដែល​ជា​ភ្នាក់ងារ​របស់​កីឡាករ​ ​Paul​ ​Pogba​ ​ក្នុង​ក្តី​សង្ឃឹមថា​ ​អាច​នឹង​នាំ​យក​កីឡាករ​រូប​នេះ​ទៅ​អ៊ីតាលី​វិញ​។​

បើ​យោង​តាម​អ្នកកាសែត​ជនជាតិ​អ៊ីតាលី​ម្នាក់​ ​ឈ្មោះ​ ​Gianluca​ ​Di​ ​Marzio​ ​បាន​អះអាង​ថា​ ​អ្នកតំណាង​របស់​ខ្សែបម្រើ​រូប​នេះ​បាន​ចាប់ផ្តើម​ពិភាក្សា​ជាមួយ​ក្រុម​សេះបង្កង់​ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​ផ្ទាល់ខ្លួន​មួយ​។​ ​Pogba​ ​កំពុង​សម្លឹង​រក​ការ​ចាកចេញ​ពី​ ​Old​ ​Trafford​ ​នៅ​រដូវ​ក្តៅ​នេះ​ ​ព្រោះ​ចង់​លេង​ ​Champions​ ​League​ ​ក្រោយពី​ក្រុម​បិសាច​ក្រហម​ខកខាន​លេង​ក្នុង​ពាន​អឺរ៉ុប​រដូវ​កាល​ក្រោយ​។​ ​ហើយ​ ​Real​ ​Madrid​ ​ក៍​ត្រូវ​បាន​គិតថា​ ​ជា​ក្លិប​ដែល​ចាប់អារម្មណ៍​បំផុត​លើ​កីឡាករ​អន្តរជាតិ​បារាំង​នេះ​ដែរ​ ​ប៉ុន្តែ​ ​Di​ ​Marzio​ ​ជឿជាក់​ថា​ ​ម្ចាស់​ជើងឯក​អ៊ីតាលី​ក៏​ជា​ជម្រើស​ល្អ​មួយ​។​

គួរ​បញ្ជាក់​ថា​ ​មិន​មានការ​ចរ​ចារ​ជា​ផ្លូវការ​ណាមួយ​រវាង​ ​Juventus​ ​និង​ ​ManUtd​ ​នៅឡើយ​ទេ​ ​ប៉ុន្តែ​របាយការណ៍​បាន​បញ្ជាក់​ថា​ ​Pogba​ ​ចង់​វិលត្រឡប់​ទៅកាន់​ទីក្រុង​ ​Turin​ ​វិញ​ ​ដែល​ជា​កន្លែង​កីឡាករ​វ័យ​ ​២៦ឆ្នាំ​រូប​នេះ​បាន​ចំណាយពេល​ ​៤ឆ្នាំ​ ​ចន្លោះ​ឆ្នាំ​ ​២០១២​ ​និង​ ​២០១៦​ ​ដោយ​ឈ្នះ​ពានរង្វាន់​ចំនួន​ ​៧​ ​ផង​ដែរ​៕

​ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម