សំរាមនៅចិន ទុកដាក់ត្រឹមត្រូវ ខណៈចិននៅបរទេស ចោលសំរាមគ្មានគិតពីម្ចាស់ផ្ទះ
ចិន៖ លោកប្រធានាធិបតីចិន ស៊ី ជិនពីង កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ បានថ្លែងថា លោកពេញចិត្តនឹងការខិតខំប្រឹងប្រែង និងទម្លាប់ដ៏ល្អរបស់ប្រជាជនចិន ដែលចេះទុកដាក់សំរាមបានត្រឹមត្រូវ ដោយចែកដាច់ពីគ្នាតាមប្រភេទនីមួយៗ ដើម្បីលើកកម្ពស់ការរស់នៅស្អាត និងរួមចំណែកការអភិវឌ្ឍពណ៌បៃតង។
លោកប្រធានាធិបតីចិន បន្តថា ការចែកប្រភេទសំរាមនេះ បានជួយដល់ការគ្រប់គ្រងផ្នែកវិទ្យាសាស្ត្រ បង្កើតយន្តការជាមួយប្រសិទ្ធភាពយូរអង្វែង និងបង្កើតទម្លាប់ល្អរបស់ប្រជាជន។ លោក ក៏បានជំរុញឱ្យអាជ្ញាធរ ពង្រឹងការចុះណែនាំប្រជាជនចំពោះការចោលសំរាមផងដែរ។ គិតត្រឹមចុងឆ្នាំ២០២០ ទីក្រុងសំខាន់ៗចំនួន ៤៦ នៅក្នុងប្រទេសចិន នឹងត្រូវបំពាក់ប្រព័ន្ធចែកប្រភេទសំរាមនេះ។
យ៉ាងណាក៏ដោយ បញ្ហាសំរាមនេះ គឺប្រជាជនចិនមួយចំនួន ដែលទៅធ្វើការ ឬទេសចរណ៍ នៅបរទេស ពុំសូវមានការយកចិត្តទុកដាក់ឡើយ ដោយពួកគេ បានចោលសំរាមពាសវាលពាសកាល ដែលបង្កផលប៉ះពាល់ដល់បរិស្ថានរបស់ប្រទេសទាំងនោះ។ ទម្លាប់អាក្រក់នេះ បានកើតឡើង ចាប់ពីឪពុកម្ដាយ ដល់កូន ក្នុងសង្គមចិនយូរណាស់មកហើយ ជាពិសេស ការខាកស្ដោះ និងចោលកន្ទុយបារី នៅតាមទីសាធារណៈ តែងតែកើតមានជារឿយៗ៕
ប្រភព៖ CGTN
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍