និស្សិតក្រីក្រម្នាក់ជិះកង់កញ្ចាស់៤ឆ្នាំរហូតដល់ថ្ងៃទទួលសញ្ញាបត្រ
ភ្នំពេញ៖ ដូចដឹងស្រាប់ហើយថា សម័យនេះយុវជនជាច្រើននិយមសម្ភារៈនិយមហើយភាគច្រើនតែងតែអួតបង្ហាញគ្នា រហូតដល់អ្នកខ្លះទៀតសុខចិត្តខ្ចីលុយគេ ឬ ក៏ធ្វើការបង់រំលោះដើម្បីបានរបស់មកហ៊ឺហា។ ប៉ុន្តែងាកមកមើលពីនិស្សិតម្នាក់ដែលទើបតែបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់ដែលមានឈ្មោះ ហម ហៀប វិញសុខចិត្តតស៊ូជិះកង់រយៈពេល៤ឆ្នាំនៅក្នុងជីវិតជានិស្សិត។
ចេញពីប្រវត្តិគ្រួសារដែលក្រខ្សត់ ហម ហៀប បានធ្វើការអរគុណទៅអង្គការកុមារមេគង្គ ប៉ាម៉ាក់ធម៌នៅប្រទេសបារាំង លោកគ្រូអ្នកគ្រូ ឪពុកម្តាយ នារីម្នាក់ប្រហែលជាមនុស្សសំខាន់របស់គាត់ដែលតែងតែផ្តល់កំលាំងចិត្តដល់លោកគ្រប់ពេល និង កង់តែមួយដែលបានកំសត់កម្រជាមួយលោក ជូនលោកទៅសិក្សា និង គ្រប់ទីកន្លែងដែលលោកចង់ទៅ ប្រសិនបើគ្មានកង់មួយនេះទេ លោកប្រាកដជាកាន់តែពិបាកជាមិនខាន។
ភាពតស៊ូរបស់លោកបានឱ្យលោកសម្រេចគោលដៅដោយទទួលបានសញ្ញាបត្រផ្នែកអក្សរសាស្រ្តខ្មែរនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញដោយជោគជ័យប៉ុន្តែលោកប្រហែលជាមានគម្រោងនឹងបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បន្ថែមទៀតដោយសារតែលោកគិតថារយៈពេល៤ឆ្នាំនៃថ្នាក់មហាវិទ្យាល័យមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់លោក សង្ឃឹមថាបន្ទាប់ពីនេះទៅលោកនឹងទទួលបានការងារល្អមួយដែលអាចជួយសម្រួលដល់ជីវភាព និង អនាគតរបស់លោកឱ្យត្រចះត្រចង់៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍