Connect with us

យុវតី​ម្នាក់​ ​បាន​ផាត់មុខ​ម៉ូដែល​បរទេស​ជា​ ​អប្សរា​យន្ត​ ដ៏​ប្លែក​

​ភ្នំពេញ​៖​ ​កាលពី​ពេល​ថ្មី​ៗ​ ​យុវតី​ខ្មែរ​ដែល​ជា​អ្នក​ផាត់មុខ​ដ៏​មាន​ទេពកោសល្យ​ម្នាក់​ ​បាន​បង្ហោះ​នូវ​រូបភាព​ទាក់ទង​ទៅ​នឹង​ ​អប្សា​រា​យន្ត​ ​ដែល​ស្នាដៃ​ថ្មី​របស់​គាត់​ ​ដែល​បង្ក​ជា​ការ​ភ្ងា​ក់​ផ្អើល​យ៉ាង​ខ្លាំង​។​

​តាមពិត​រូប​ ​អប្សា​រា​យន្ត​ ​ត្រូវ​បាន​គូរ​ឡើង​ដោយ​ ​ILLUSKA​ ​by​ ​សុគន្ធ​ក​ណ្ណិ​កា​ ​ដែល​បាន​ធ្វើ​ឱ្យ​កញ្ញា​ ​ម៉ូ​លី​តា​ ​ដែល​ជា​អ្នក​ផាត់មុខ​ចាប់អារម្មណ៍​ជា​ខ្លាំង​។​កញ្ញា​ ​ក៏​ចាប់ផ្តើម​រៀបចំ​ ​និង​ចំណាយពេល​ក្នុង​ការបង្កើត​រូប​អប្សា​រា​យន្ត​នេះ​ ​ឱ្យ​ចេញ​ជារូបរាង​ពិតប្រាកដ​ ​ដោយ​ចំណាយពេល​ដល់ទៅ​ ​២​ ​ខែ​ឯណោះ​។​

​ចុងក្រោយ​អ្នកថតរូប​ ​Dillon​ ​Morningstar​ ​និង​កញ្ញា​ ​ម៉ូ​លី​តា​ ​ក៏បាន​រៀបចំ​ថត​រូប​អប្សា​រា​យន្ត​នេះ​ឡើង​ ​ជា​មួុ​យម៉ូ​ដែល​បរទេស​ម្នាក់​ដែល​មានឈ្មោះ​ថា​ ​Hannah​ ​Charli​ ​Hueston​។​

​ម៉ូ​លី​តា​ ​សង្ឃឹមថា​ ​ប្រជាជន​កម្ពុជា​នឹង​ពេញចិត្ត​ ​និង​ស្រលាញ់​ស្នាដៃ​របស់​ខ្លួន​ ​ដូច​អ្វី​ដែល​ខ្លួន​បាន​ចំណាយពេល​វេលា​ ​និង​ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ធ្វើ​ផង​ដែរ​៕​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

    Loading...

    ពេញនិយម