Connect with us

តោះ​មក​ដឹងមុខ​ម្ហូប១០មុខ​ ​ដែល​ជួយ​ឱ្យ​កម្ពុជា​ឈ្នះ​ពានមាស​ ​និង​មេដាយមាស​កម្រិត​អាស៊ី​

​ខេត្តសៀមរាប​៖​ ​ក្បួនដង្ហែ​ ​ពានរង្វាន់​មាស​ ​និង​មេដាយមាស​ ​ដែល​ក្រុម​ចុងភៅ​កម្ពុជា​ ​ឈ្នះ​នៅក្នុង​កម្មវិធី​ ​Best​ ​Asian​ ​Gourmet​ ​Challenge​ ​ឆ្នាំ២០១៩​ ​នៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​ ​ដែល​មាន​ក្រុម​ចុងភៅ​ល្បី​ៗ​ចូលរួម​ប្រកួត​ ​ជិត​ ​៩០០នាក់​ ​មក​ពី​ខេត្ត​ចំនួន៣០​ ​នៃ​បណ្ដា​ប្រទេស​អាស៊ី​ ​១៣ប្រទេស​ ​បាន​ធ្វើឡើង​នៅ​ខេត្តសៀមរាប​ ​កាលពី​ថ្ងៃទី៤​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​ ​នេះ​ជា​ការ​ចុះផ្សាយ​របស់​ ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​។​

​លោក​ ​ឡុង​ ​ប៊ុ​ន​ហោ​ ​ប្រធាន​សមាគម​ចុងភៅ​កម្ពុជា​ ​និង​ជា​អ្នកដឹកនាំ​ចូលរួម​ការប្រកួត​នេះ​ ​បាន​ឲ្យដឹង​ថា​ ​មុខម្ហូប​ខ្មែរ​ចំនួន១០មុខ​ ​ដែល​ត្រូវ​បាន​ដាក់​ចូលក្នុង​ការប្រកួត​នោះ​រួមមាន​៖​ ​ញ៉ាំ​ក្រូចថ្លុង​ជា​មួយ​បង្គា​រ​ទន្លេ​ ​,​ ​សម្ល​រប្រ​ហើរ​ត្រីឆ្អើរ​ ​,​ ​អាម៉ុក​ត្រី​ ​,​ ​ឆា​កង្កែប​ម្រេច​កំពត​ ​,​ ​គ្រំ​បំពង​ជ្រក់ស្វាយ​ ​,​ ​សាច់គោ​អាំង​ទឹកប្រហុក​ ​,​ ​ការី​សាច់​មាន់​ ​,​ ​ខ​ ​ប៉េងប៉ោះ​ ​,​ ​បាយ​សំរូប​សណ្តែក​ខ្មៅ​ ​និង​ ​បង្អែម​សង់ខ្យាល្ពៅ​ ​។​ ​

​ក្រុម​សមាគម​ចុងភៅ​កម្ពុជា​ ​ដែល​មាន​ចំនួន​ ​៣២នាក់​ ​បាន​នាំ​យក​ពានរង្វាន់​មាស​ជ័យលាភី​ប្រចាំ​តំបន់​អាស៊ី១​,​ ​មេដាយមាស​ ​៣​,​ ​មេដាយ​ប្រាក់​ ​៦​,​ ​មេដាយ​សំរឹទ្ធ​ ​១៧​ ​ហើយ​បាន​សម្រាប់​បុគ្គល​ចុងភៅ​ឆ្នើម​ ​ព្រមទាំង​មេដាយ​កិត្តិយស​ ​១បន្ថែម​ទៀត​។​ ​ក្នុង​កម្មវិធី​ប្រកួត​កម្រិត​អាស៊ី​នេះ​ ​ក្រុម​ចុងភៅ​កម្ពុជា​ ​បាន​នាំ​យកមុខ​ម្ហូប​ខ្មែរ​ចំនួន​ ​១០មុខ​ ​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ ​ដើម្បី​នាំមក​នូវ​កិត្តិយស​ជូន​ជាតិ​មាតុភូមិ​ ​និង​ប្រជាជន​កម្ពុជា​។​

​លោក​ ​ចាន់​ ​សុភា​ ​ស្ថាបនិក​សមាគម​ចុងភៅ​កម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​សមាគម​ចុងភៅ​កម្ពុជា​ ​មាន​គម្រោង​រៀបចំ​ព្រឹត្តិ​កា​រណ៍​ធំៗ​ចំនួន២ទៀត​ ​គឺ​នៅក្នុង​ខែតុលា​ ​ឆ្នាំ២០១៩​ ​និង​ ​នៅ​ចុងខែ​មេសា​ ​ឆ្នាំ២០២០​ ​ដែល​ព្រឹត្តិ​ការណ៍​ដ៏​ធំ​នោះ​ ​នឹង​ត្រូវ​ធ្វើឡើង​នៅមុខ​ប្រាសាទ​ ​អង្គរវត្ត​ ​ដោយមាន​វត្តមាន​សមាជិក​ចុងភៅ​ពិភពលោក​ជាច្រើន​ប្រទេស​ ​ត្រូវ​បាន​ចូលរួម​ ​ហើយ​មាន​ភ្ញៀវ​អ្នកចូលរួម​ផ្សេងទៀត​ ​មិន​តិច​ជាង​ ​១ម៉ឺន​នាក់​នោះ​ឡើយ​៕​

​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

    Loading...

    ពេញនិយម