Connect with us

Real​ ​Madrid​ ​ទិញ​បាន​ខ្សែប្រយុទ្ធ​តម្លៃ​ខ្លួន​ខ្ពស់​ទី៣​ ​របស់​ខ្លួន​

​អេស្ប៉ាញ​៖​ ​ក្លិប​បាល់ទាត់​ ​Real​ ​Madrid​ ​បាន​ប្រកាស​ពី​ការ​ចុះ​កុងត្រា​យក​ខ្សែប្រយុទ្ធ​ ​Luka​ ​Jovic​ ​ពី​ក្លិប​ ​Eintracht​ ​Frankfurt​ ​នៅ​អាល្លឺម៉ង់​ ​ក្នុង​តម្លៃ​ខ្លួន​ថ្លៃ​លំដាប់​ទី៣​ ​ក្នុង​ប្រវត្តិ​ទីផ្សារ​ដោះដូរ​របស់​ខ្លួន​ ​គឺ​តម្លៃ​ ​៥០លាន​ផោន​ ​ឬ​ ​ជាង​ ​៦៣លាន​ដុល្លារ​អាមេរិក​ ​នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ ​BBC​ ​។​ ​Real​ ​Madrid​ ​ធ្លាប់​ទិញ​កីឡាករ​ថ្លៃជាង​គេ​ ​២រូប​ ​គឺ​ ​Cristiano​ ​Ronaldo​ ​និង​ ​Gareth​ ​Bale​ ​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ែប​ ​វ័យ​ ​២១ឆ្នាំ​រូប​នេះ​ ​បាន​ចុះ​កុងត្រា​រយៈពេល​ ​៦ឆ្នាំ​ ​ជាមួយ​ក្លិប​ដែល​ដឹកនាំ​ដោយ​លោកគ្រូ​បង្វឹក​ ​Zidane​ ​។​ ​រូបគេ​ ​ធ្លាប់​ទាត់​បញ្ចូល​ទី​ ​២៧គ្រាប់​ក្នុង​ ​៤៨ប្រកួត​ ​ឱ្យ​ក្លិប​ ​Frankfurt​ ​កាលពី​រដូវ​កាលដែល​ទើ​បតែបញ្ជប់​ថ្មី​ៗ​កន្លងទៅ​។​ ​ក្នុង​នោះ​ ​គេ​រកបាន​ ​១០គ្រាប់​ ​ក្នុង​កម្មវិធី​ប្រកួត​ ​UEFA​ ​Europa​ ​Leauge​ ​៕​

​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

    Loading...

    ពេញនិយម