Sevilla តែងតាំងអតីតគ្រូបង្វឹក Real Madrid និងជម្រើសជាតិអេស្ប៉ាញ ជាអ្នកចាត់ការថ្មី
អេស៉្បាញ៖ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ និង Real Madrid លោក Julen Lopetegui ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Sevilla ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ។លោក Lopetegui វ័យ ៥២ ឆ្នាំត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹកអេស្បាញពីរថ្ងៃមុនពេលចាប់ផ្តើមការប្រកួតបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០១៨ បន្ទាប់ពីលោកត្រូវបានដឹងថា ក្លាយជាអ្នកគ្រប់គ្រងថ្មីរបស់ក្លិបយក្សអេស៉្បាញ Real Madrid។ បន្ទាប់មក លោក ត្រូវបានបណ្តេញចេញដោយក្លិប Real កាលពីខែតុលា ក្រោយពីដឹកនាំបាន ៤ខែកន្លះ។
គួរបញ្ជាក់ផងដែរថា Sevilla បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ ក្នុងក្របខ័ណ្ឌ La Liga កាលពីរដូវកាលមុន និងបានបណ្តេញ លោក Pablo Machin កាលពីខែមីនា បន្ទាប់ពីធ្លាក់ចេញពីក្របខ័ណ្ឌ Europa League៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍