កញ្ញា បាន មុន្នីល័ក្ខ និង នាយ ពាក់មី ចែកមួកសុវត្ថិភាពដល់អ្នកបើកបរម៉ូតូ
ភ្នំពេញ៖ តារាចម្រៀង Cover Song ដែលស្ថិតក្នុងដួងចិត្តទស្សនិកជន ដែលមានប្រជាប្រិយភាពមិនចាញ់កំពូលតារាល្បីៗមួយចំនួននោះ ស្រាប់តែធ្វើរឿងដ៏ល្អមួយសម្រាប់សង្គមក្នុងការជួយដល់បងប្អូនអ្នកធ្វើដំណើរដែលបើកម៉ូតូមិនទាន់មានមួកសុវត្ថិភាព។
កញ្ញា បាន មុន្នីល័ក្ខ នាយ ពាក់មី និងតារាជាច្រើនរូបទៀតបាននាំគ្នាចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ថែមទាំង ចែកមូកសុវត្ថិភាពជាច្រើនដល់អ្នកធ្វើដំណើរតាមដងផ្លូវដែលមិនទាន់មានមូកសុវត្ថិភាពការពារគ្រោះថ្នាក់ចរាចរណ៍។
កញ្ញា បាន មុន្នីល័ក្ខ បានប្រាប់ក្រុមការងារ MyTV Plus ថា ”នេះជាការងារដែលគាត់ស្រឡាញ់ វាល្អសម្រាប់ការជួយគ្នាទៅវិញទៅមក ហើយ បាន មុន្នីល័ក្ខ បានបន្តថា ចូលរួមថ្ងៃនេះជាមួយការចែកមួកសុវត្តិភាព ជាមួយបងប្រុស ហេង ឡុង និងបងៗសិល្បៈរួមទាំងបងៗយុវជន ជូនដល់បងប្អូនកំពុងធ្វេីដំណេីរតាមដងផ្លូវ ...មួយសុវត្តិភាពមួយស្មេីជីវិតមួយ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។”
ពិតជាគួរឱ្យសរសើរដល់ កញ្ញា បាន មុន្នីល័ក្ខ ខ្លាំងណាស់ដែលជាតារាគម្រូមួយរូបក្នុងការអប់រំទាក់ទងនឹងសុវត្ថិភាពចរាចរណ៍បែបនេះ។ ទស្សនិកជនជាច្រើនបានលើកសរសើរហើយបញ្ចញមតិចង់ឃើញកញ្ញាច្រៀងចម្រៀងអប់រំទាក់ទងនឹងសុវត្ថិភាពចរាចរណ៍៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍