Connect with us

យន្តហោះ​របស់​អាកាសចរណ៍​ហុងកុង​មួយ​ ​ជ្រុះ​គ្រឿង​ពេល​កំពុង​ហោះហើរ​

​បរទេស​៖​ ​អាជ្ញាធរ​អាកាសចរណ៍​របស់​ប្រទេស​ជប៉ុន​ ​បាន​ធ្វើការ​ត្រួតពិនិត្យ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង​ ​(​Hong​ ​Kong​ ​Airlines​)​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ដោយ​រក​ឃើញថា​ ​យន្តហោះ​របស់​អាកាសចរណ៍​នេះ​ ​បាន​ជ្រុះ​គ្រឿង​ ​ពេល​កំពុង​ហោះហើរ​។​

​អាជ្ញាធរ​អាកាសចរណ៍​ជប៉ុន​ ​បាន​អះអាង​ថា​ ​ជើងហោះហើរ​ចំនួន​ ​៧​ ​បាន​ជួប​បញ្ហា​ជ្រុះ​គ្រឿង​ ​ចំនួន​ ​១៧លើក​ ​ក្នុងរយៈពេល​ ​៤ថ្ងៃ​។​ ​ជុំវិញ​ការ​រក​ឃើញ​នេះ​ ​នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ហុងកុង​ ​បាន​អះអាង​ថា​ ​មួយ​រយៈ​នេះ​ ​ពួកគេ​បាន​រក​ឃើញ​យន្តហោះ​ជ្រុះ​គ្រឿង​ ​១៩លើក​។​

​ដោយ​ក្ដី​បារម្ភ​ ​ភាគី​ជប៉ុន​ ​បាន​ស្នើ​ឱ្យ​ភាគី​ហុងកុង​ ​ពិនិត្យ​រក​ប្រភព​នៃ​បញ្ហា​ ​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​គ្រោះថ្នាក់​ជាយថាហេតុ​។​ ​​យ៉ាងណាមិញ​ ​លោក​ ​David​ ​Newbery​ ​ពី​ឡុ​ត​ ​និង​ជា​អតីតប្រធាន​សមាគម​ពី​ឡុ​ត​ហុងកុង​ ​បាន​អះអាង​ថា​ ​វា​មាន​សុវត្ថិភាព​ ​ទោះបីជា​យន្តហោះ​ជ្រុះ​ ​ខ្ចៅ​ ​ឬ​បំណែ​ក​ផ្សែង​ៗ​ ​ដែល​មិនមែន​ជាផ្នែក​សំខាន់​នៃ​យន្តហោះ​។​

​សូម​រំឭក​ថា​ ​កាលពីដើម​ឆ្នាំ២០១៩​ ​ជើងហោះហើរ​មួយ​របស់​អាកាសចរណ៍​ ​Cathay​ ​Pacific​ ​Airways​ ​បាន​ជ្រុះ​ទ្វារ​កង់​ខាងមុខ​ ​ពេល​កំពុង​ហោះហើរ​ទៅ​ទីក្រុង​តូក្យូ​។​ ​ដោយឡែក​ ​ក្នុង​ខែកក្កដា​ ​ឆ្នាំ២០១៥​ ​បំណែក​មួយ​ ​បាន​ធ្លាក់​ពី​យន្តហោះ​របស់​អាកាសចរណ៍​បារាំង​ ​Air​ ​France​ ​នៅ​ទីក្រុង​សៀងហៃ​ ​ពី​កម្ពស់​ ​៣៧០០ម៉ែត្រ​ ​បណ្ដាល​ឱ្យ​ធ្លុះ​ដំបូល​រោងចក្រ​មួយ​កន្លែង​ ​តែ​មិន​មាន​អ្នក​រង​របួស​ទេ​៕​

​ប្រភព​៖​ ​South​ ​China​ ​Morning​ ​Post​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម