Connect with us

ចំរើន​ ​សុ​ភ័ក្ដ្រ​ ​បង្ហាញ​ម៉ូដ​សំពត់​រហែក​ប្លែក​ពី​ខោរ​ហែក ​រ៉ា​ប៊ី​

​ភ្នំពេញ​៖​ ​កញ្ញា​ ​ចំរើន​ ​សុ​ភ័ក្ដ្រ​ ​មួយរយៈពេល​នេះ​កំពុងតែ​បញ្ចេញ​នៅ​ស្ទីល​ប្លែក​ៗ​ ​ដើម្បី​ឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ទៅ​នឹង​ម៉ូដ​សម្លៀកបំពាក់​ ​ម៉ូដ​សក់​ ​ក៏ដូចជា​ការ​តុបតែង​ខ្លួន​បែប​យុវវ័យ​ ​មើលទៅ​ពិតជា​ទាក់ទាញ​ខ្លាំង​ណាស់​។​ ​

ចំពោះ​បទចម្រៀង​របស់​កញ្ញា​ ​ចំរើន​ ​សុ​ភ័ក្ដ្រ​ ​ក៏​កំពុងតែ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ ​ជាពិសេស​ក្បាច់​រាំ​របស់​គាត់​ ​គឺ​មាន​ភាព​រស់រវើក​ ​នៅពេល​គាត់​ឡើង​សម្តែង​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​ធំ​ជាដើម​។​ ​នា​ពេល​នេះ​ថ្មី​ៗ​នេះ​ ​កញ្ញា​ ​ចំរើន​ ​សុ​ភ័ក្ដ្រ​ ​បាន​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ថ្មី​មួយទៀត​ដែល​មាន​ភាព​ទាក់ទាញ​ ​ដោយ​នៅ​ពីមុខ​មាន​ភា​ពសុិច​សុី​ ​វាល​ខាងមុខ​ ​ដោយ​មិន​មានការ​បិទបាំង​នោះ​ឡើយ​ ​ដោយ​ឈរ​បង្ហាញ​រាង​ដ៏​ស្រស់​ស្អាត​ ​អម​ជាមួយ​រថយន្ត​ទំនើប​មួយ​គ្រឿង​ផង​ដែរ​។​ ​

សម្រាប់​សម្លៀកបំពាក់​នេះ​គឺ​កញ្ញា​បាន​ចម្រាញ់​យ៉ាង​ម៉ត់ចត់​ដោយ​រើស​យក​មក​ពិនិត្យ​ដោយ​រយៈពេល​យូរ​ទើប​សម្រេចចិត្ត​យក​មក​បង្ហាញ​នៅ​ឆាក​តន្ត្រី​ ​ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ ​ចាប់អារម្មណ៍​លើ​កញ្ញា​យ៉ាង​ខ្លាំង​។​ ​ម៉ូដ​នេះ​ថ្វីត្បិតតែ​ប្លែក​ហើយ​មាន​លក្ខណៈ​ឆ្នៃ​ប្រឌិត​ខ្ពស់​ ​ហើយ​ជាពិសេស​ប្លែក​ពី​ម៉ូត​ខោរ​ហែក​របស់​កញ្ញា ​រ៉ា​ប៊ី​ ផង​ដែរ​៕​

អត្ថបទ​៖​ ​ឡុង​ ​រតនា​​

    Loading...

    ពេញនិយម