ប្រជាជនបេឡារូស និងរុស្សីរាប់ពាន់នាក់ពេញចិត្តនឹងការសម្តែងរបាំខ្មែរ
រុស្សី៖ កាលពីពេលថ្មីៗនេះ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើដំណើរក្នុងបេសកកម្មវប្បធម៌ទៅកាន់សាធារណរដ្ឋបេឡារូស និងប្រទេសរុស្សីដើម្បីបើកនូវ ទិវាវប្បធម៌កម្ពុជា និងការសម្តែងពីរបាំខ្មែរ។
យោងតាមអ្នកនាំពាក្យ បានប្រាប់មកកាន់ MyTV PLUS ថា កម្ពុជា ទទួលបានលទ្ធផលជាវិជ្ជមានជាច្រើនក្នុងដំណើរលើកនេះ ពោលគឺប្រជាជនបេឡារូស និងប្រជាជនរុស្សីជាច្រើនបានសម្តែងការចាប់អារម្មណ៍ចំពោះវប្បធម៌ ព្រមទាំងកន្លែងទេសចរណ៍របស់កម្ពុជា។ ជាក់ស្តែងនៅពេលដែល កម្ពុជា បង្ហាញវីដេអូខ្លីប ៧ នាទី ដែលផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ប្រជាជនបេឡារូស និងរុស្សីប្រមាណជាង ១,០០០ នាក់ដែលបានចូលរួម បានបង្ហាញពីការជក់ចិត្ត ដឹតអារម្មណ៍ និងផ្តល់ជាសម្លេងហ៊ោកញ្ជ្រៀវ លាយលំជាមួយស្នូរទះដៃ ថែមទាំងមិនចង់ចាកចេញពីកៅអីទៀតផង។
នេះគឺជាជោគជ័យមួយផងដែល កម្ពុជាទទួលបាននៅលើឆាកអន្តរជាតិ នៅក្នុងការបង្ហាញពីវប្បធម៌ដ៏ផូរផង់ និងតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ក្នុងគោលបំណងសំដៅធ្វើឱ្យវប្បធម៌ និងទេសចរណ៍របស់ កម្ពុជា កាន់តែមានភាពល្បីល្បាញ។ គួរបញ្ជាក់ផងដែរថា គណៈប្រតិភូកម្ពុជានឹងធ្វើដំណើរទៅកាន់ប្រទេស រុស្សី នៅក្នុងពេលឆាប់ៗខាងមុននេះ ក្នុងគោលបំណងផ្សព្វផ្សាយពីវប្បធម៌ និងទេសចរណ៍របស់ កម្ពុជា ដូចអ្វីដែលខ្លួនបានធ្វើនៅសាធារណរដ្ឋបេឡារូសផងដែរ៕
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍