Connect with us

តោះ​!​ ​មក​ទស្សនា​វីដេអូ​កម្មវិធី​ថ្មី​របស់​ ​CTN​ ​“​កំណែ​ពាក្យ​ខ្មែរ​”​ ​ទាំង៩ភាគ​ ​ដែល​ណែនាំ​ដោយ​លោក​ដួង​ ​សុខ​គា​ ​

ភ្នំពេញ៖ ក្រោយពីបាត់មុខជាពិធីករជើងចាស់ប្រចាំស្ថានីយទូរទស្សន៍ CTN មួយរយៈ ជាពិសេសក្នុងកម្មវិធី “តើអ្នកឆ្លាតជាងសិស្សថ្នាក់ទី៥ ឬ ទេ?” ដែលទស្សនិកជនធ្លាប់បានទស្សនារួចមកហើយនោះ ដែលទស្សនិកជនបានជក់ចិត្តនឹងភាពវៃឆ្លាតរបស់កុមារកម្ពុជាក៏ដូចជាពិធីករដ៏ឆ្នើមគឺលោក សុខគា។

ថ្មីៗនេះពិធីករប្រចាំស្ថានីយទូរទស្សន៍ CTN លោក ដួង សុខគា បានវិលត្រលប់មកវិញ ហើយថែមទាំងនាំយកនូវ កម្មវិធី “កំណែពាក្យខ្មែរ” ជាកម្មវិធីមួយដែលយើងជាកូនខ្មែររួមគ្នាកែតម្រូវទាំងអស់គ្នា។ ទស្សនិកជនភាគច្រើននៅមានកំហុសដោយមិនដឹងខ្លួនទាក់ទងមួយចំនួនក្នុងការប្រើប្រចាំថ្ងៃ ។

លោក ដួង សុខគា បានបញ្ចាក់ថារូបលោកមិនមែនជាសាស្ត្រាចារ្យនោះទេតែលោកបានបញ្ចាក់ថាលោកមិនមានចំណេះដឹងអក្សរសាស្ត្រខ្មែរជាងពិធីករមួយចំនួននៅក្នុងប្រទេសកម្ពុជានោះទេតែ លោក បានទទួលការជ្រោមជ្រែងពីសាស្ត្រាចារ្យជាច្រើនដែលបានផ្តល់ចំណេះដឹងដល់រូបគាត់។

កម្មវិធី “កំណែពាក្យខ្មែរ” ផ្សាយជារៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រនៅតាមទូរទស្សន៍ CTN ឬក៏ទស្សនិកជន អាចតាមដានតាមរយ Link ខាងក្រោមនេះ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម