Connect with us

ឆ្កែអនាថាមួយក្បាលត្រូវចាក់៥កាំបិតដោយសារជួយជីវិតស្ត្រីម្នាក់

​ឆ្កែ​អនាថា​មួយ​ក្បាល​ដែល​រស់នៅ​តែលតោល​មិន​មាន​ជំរក​ ​និង​ ​មិន​ទទួល​បានការ​ព្យាបាល​ទោះបីជា​ឈឺ​ ​ឬ​ ​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក៏ដោយ​ក៏បាន​ត្រឹមតែ​បន្សល់ទុក​នូវ​ស្លាកស្នាម​តែប៉ុណ្ណោះ​។​ ​

ប៉ុន្តែ​បែរជា​មាន​ភាព​ក្លាហាន​បាន​ចូលខ្លួន​ជួយ​ជីវិត​ស្ត្រី​ពី​បុរស​ម្នាក់​ដែល​មានបំណង​ចង់​ចាក់​សម្លាប់​នាង​ក្រោយ​មាន​ជម្លោះ​ ​ប៉ុន្តែ​ភ្លាម​ៗ​នោះ​ឆ្កែ​អនាថា​មួយ​ក្បាល​បាន​ហក់​ចូល​ទៅ​ពាំង​ក៏​ត្រូវ​បាន​បុរស​ម្នាក់​នោះ​ចាក់៥កាំបិត​ដល់​ហូរឈាម​ស្ទើរ​អស់ពីខ្លួន​រហូតដល់​អញ្ចាញធ្មេញ​ឡើយ​ប្រែ​ទៅជា​ស្លេកស្លាំង​អស់ទៅហើយ​។​ ​ក្រោយ​ក្រុម​គ្រូពេទ្យ​ធ្វើការ​វះកាត់​ហើយ​ ​សុនក​មួយ​ក្បាល​នេះ​ក៏បាន​រួចផុត​ពី​ជីវិត​ហើយ​ត្រូវ​បាន​ស្រ្តី​ម្នាក់​នោះ​យក​ទៅ​ចិញ្ចឹម​ ​និង​បាន​ដាក់ឈ្មោះ​ឱ្យ​ថា​ ​“​ ​វីរៈ​បុរស​ ​“​៕​

​កែសម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម