Connect with us

ស្នាដៃ​ជាង​ខ្មែរ​នៅ​ ​Love’s​ ​Vy​ ​studio​ ​កំពុងតែ​មានការ​គាំទ្រ​ខ្លាំង​ពីសំណាក់​តា​រា​ល្បី​ៗ​ ​និង​មហាជន​

ភ្នំពេញ៖ មួយរយ:ចុងក្រោយនេះគេសង្កេតឃើញថា វិស័យផាត់មុខ និងធ្វើសក់នៅស្រុកខ្មែរ កំពុងតែមានការរីកចម្រើនខ្លាំង ដោយជាងខ្មែរក្នុងស្រុកបច្ចុប្បន្នសុទ្ធសឹងតែជាជាងដែលមានជំនាញខ្ពស់ និងទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។ ជាក់ស្តែងលោក Love Vy ដែលមានឈ្មោះពិត តាំង ឡេងគ្រុយ គឺជាម្ចាស់ Love Vy’s Studio ហើយលោកក៏ជាជាងផាត់មុខធ្វើសក់កូនក្រមុំដែលមានបទពិសោធន៍ច្រើនឆ្នាំ ថែមទាំងជាមេជាងប្រចាំរបស់សម្អាងការដ៏ធំមួយនៅទីក្រុងភ្នំពេញ គឺសម្អាងការមយ៉ូរ៉ាហ្គោល។ មិនតែប៉ុណ្ណោះ លោក Love Vy ក៍ធ្លាប់បានផាត់មុខជូនតារាល្បីៗជាច្រើនដូចជា កញ្ញា មាន សូនីតា កញ្ញាម៉ៃ យ៉ា កញ្ញាឌុច លីដា កញ្ញារឿន ណាត អ្នកនាង គង់ ចន្ទ័ស្រីមុំ និងតារាជាច្រើនរូបទៀត ដែលពួកគេបានទទួលស្គាល់ពីស្នាដៃរបស់លោក។

លោក Love Vy បានប្រាប់មកកាន់ MyTV PLUS ថា លក្ខណពិសេសរបស់ Love Vy’s Studio នោះគឺ តិចនិចការផាត់មុខ និងធ្វើសក់ពិសេសៗ ហើយខាង Studio ជ្រើសរើសប្រើតែគ្រឿងសំអាងម៉ាកល្បីដែលមានគុណភាពខ្ពស់ដែលធ្វើឱ្យកូនក្រមុំស្អាតស្រស់ស្អាតខ្លាំងក្នុងថ្ងៃពិសេសរបស់ខ្លួន។ លោកក៏បានបន្តទៀតថា Love vy’s Studio ក៏មានទទួលបណ្តុះបណ្តាលជំនាញផាត់មុខធ្វើសក់កូនក្រមុំប្រកបដោយជំនាញច្បាស់លាស់ និងមានការទទួលស្គាល់ពីសម្អាងការធំៗក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ដែលក្រុមការងារសុទ្ធសឹងតែជាជាងដែលមានវិជ្ជាជីវៈ និងមានបទពិសោធន៍យូរធ្នាំ។

Love Vy’s Studio មានទីតាំងស្ថិតនៅផ្លូវលេខ៣៨៦ ទួលទំពូង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលប្រិយមិត្តអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០១១ ៧៦៨៧៨៧ និង ០៧០ ៧៨៨៨៧២ ឬ តាមរយ:គណនី Facebook Love Vy និងទំព័រ Facebook Love Vy’s Studio៕

 

អត្ថបទ៖ ណារ៉ូត

    Loading...

    ពេញនិយម