Connect with us

ចិនប្រហារជីវិតថៅកែរោងចក្រម្នាក់ ពីបទរំលោភក្មេងស្រី ២៥នាក់

ចិន៖ ថៅកែរោងចក្រម្នាក់ នៅក្រុង Kaifeng ប្រទេសចិនម្នាក់ ត្រូវបានតុលាការចិន កាត់ទោសប្រហារជីវិត បន្ទាប់ពីបុរសវ័យ ៤៩ឆ្នាំរូបនេះ បានរំលោភក្មេងស្រីសិស្សសាលា ចំនួន ២៥នាក់ ក្នុងអំឡុងរយៈពេល ១ឆ្នាំកន្លះ។

ថៅកែចិនរូបនោះ ឈ្មោះ Zhao Zhiyong បានប្រព្រឹត្តបទរំលោភចំនួន ៣២លើក និងត្រូវបានប្រហារជីវិត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្ត Henan ភាគកណ្ដាលប្រទេសចិន។ មិនមានការបញ្ជាក់ចំពោះ ការប្រហារជីវិតដោយវិធីណានោះទេ។

តុលាការរកឃើញថា ឈ្មោះ Zhao បានពឹងពាក់ឈ្មោះ Li Na ដែលជាអ្នកតាមដានសិស្សសាលា រួចបោកបញ្ឆោតនាំទៅឱ្យថៅកែរោងចក្រនោះ នៅសណ្ឋាគារ ឬ នៅលំនៅឋានរបស់គេ គិតពីឆ្នាំ២០១៥ ដល់ ២០១៧។ ជនរងគ្រោះ ត្រូវបានគំរាមថា នឹងបង្ហាញរូបថតអាក្រាតរបស់ពួកគេជាសាធារណៈ និងត្រូវបានវាយដំពីសំណាក់ឈ្មោះ Zhao ៕

ប្រភព៖ Daily Mail

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម