Connect with us

ក្រុម​អ្នកគាំទ្រ​ ​TWICE​ ​អន្តរជាតិ​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់​ក្រុម​អ្នកគាំទ្រ​កម្ពុជា​

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សមាជិកក្រុមចម្រៀងនារីដ៏ល្បីនៅកូរ៉េខាងត្បូង Twice កញ្ញា Tzuyu បានមកលម្ហែកាយជាលក្ខណឯកជន និងបានធ្វើការងារសប្បុរសធម៍នៅខេត្តសៀមរាប។

ដំណឹងនៃការមកកម្សាន្តនេះបានធ្វើឱ្យក្រុមអ្នកគាំទ្រកម្ពុជារំភើបជាខ្លាំង ដោយពួកគេព្យាយាមក្នុងការជួបតារាក្នុងដួងចិត្តរបស់គេ។ យ៉ាងណាមិញក្រុមអ្នកគាំទ្រ TWICE អន្តរជាតិ បានសម្តែងនូវការមិនពេញចិត្តចំពោះទង្វើរបស់ក្រុមអ្នកគាំទ្រកម្ពុជា ដោយពួកគេបានលើកឡើងថា វារំលោភទៅដល់សិទ្ធ និងពេលវេលាផ្ទាល់ខ្លួនរបស់កញ្ញា Tzuyu ដោយសារតែគាត់មកជាលក្ខណឯកជន ហើយមានអ្នកគាំទ្រខ្លះហ៊ានដល់ថ្នាក់កក់បន្ទប់ស្នាក់នៅជាប់នឹងបន្ទប់របស់កញ្ញា Tzuyu ទៀតផង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រកម្ពុជាដែលបានជួបជាមួយកញ្ញា Tzuyu បាននិយាយថាកញ្ញា Tzuyu ពិតជាមានភាពរួសរាយរាក់ទាក់ចំពោះក្រុមអ្នកគាំទ្រកម្ពុជាមែនទែន៕

អត្ថបទ៖ ណារ៉ូត

    Loading...

    ពេញនិយម