Connect with us

អ្នក​រស់នៅ​អឺរ៉ុប​ ​ថយ​អាយុ២ឆ្នាំ​ ​ដោយសារ​ការ​បំពុល​បរិយាកាស​

បរទេស៖ យោងតាមការចុះផ្សាយរបស់ European Heart Journal កាលពីពេលថ្មីៗកន្លងទៅ បានឱ្យដឹងថា អាយុជាមធ្យមរបស់មនុស្ស ដែលរស់នៅក្នុងទ្វីបអឺរ៉ុប បានកាត់បន្ថយចំនួន ២ឆ្នាំ ដោយសារការបំពុលបរិយាកាស។ ក្នុងនោះ មនុស្ស ៥លាននាក់ បានស្លាប់នៅអឺរ៉ុប ជារៀងរាល់ឆ្នាំ ដោយសារបញ្ហានេះ។

ប្រភពព័ត៌មានបានដឹងថា ការប៉ះជាមួយខ្យល់ពុល បានធ្វើឱ្យមានបញ្ហាសរសៃឈាម ដែលបង្កជាជំងឺបេះដូង និងលើសឈាម ព្រមទាំងជំងឺផ្សេងៗមួយចំនួនទៀត។ លោក Thomas Munzel វេជ្ជបណ្ឌិតផ្នែកបេះដូង នៅប្រទេសអាល្លឺម៉ង់ បានអះអាងថា ការស្រូបយកខ្យល់ពុល បានបង្កគ្រោះថ្នាក់ខ្លាំងជាង ការជក់បារីទៅទៀត។

បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា នៅអាស៊ី ប្រទេសឥណ្ឌា មានចំនួនអ្នកស្លាប់ច្រើនជាងគេដោយសារការបំពុលបរិយាកាសនេះ ដោយក្នុងមួយឆ្នាំ មានមនុស្សស្លាប់ ១,២ លាននាក់៕

ប្រភព៖ World Economic Forum

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម