តោះមកស្គាល់ចុងភៅទាំង ៣ រូបដែលដណ្តើមបានមេដាយមាស ជូនកម្ពុជា
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមចុងភៅកម្ពុជា បាននាំយកមកនូវកិត្តិយសជូនជាតិមាតុភូមិ ដោយទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ ១ ក្នុងវិញ្ញាសារប្រកួតជាក្រុមគ្នាបីនាក់ ក្នុងកម្មវិធីប្រកួត Thailand Ultimate Chef Challenge ឆ្នាំ២០១៩ លើវិញ្ញាសា Best Asian Gourmet Challenge ក្នុងចំណោម ១៤ ប្រទេសក្នុងតំបន់អាស៊ី។
ចុងភៅទាំងបីដែលទទួលបានជ័យលាភីលេខ ១ និងដណ្តើមបានមេដាយមាសសជូនកម្ពុជា មានដូចជា លោក ស្រី បូរ៉ា ដែលមកពីភោជនីយដ្ឋាន The Kitchen Dining, លោក ឈន ប៊ុនឈូ ដែលមកពី Temple Retreat និងលោក ទឹម ភក្រ័ ដែលមកពី Templation Angkor Hotel។ មិនតែប៉ុណ្ណោះ ក្រុមចុងភៅខ្មែរទាំង ២៧ រូប ក៏បានដណ្តើមបានមេដាយប្រាក់ចំនួន ៦ និងសំរិទ្ធចំនួន ១៨ ផងដែរ។
ទឹម ភក្រ័
គួរបញ្ជាក់ផងដែរថា មុខម្ហូបដែលទទួលបានពានមាសដែលចម្អិនដោយចុងភៅទាំង ៣ នាក់ខាងលើមានដូចជា ញ៉ាំក្រូចថ្លុងបង្គារ សាច់គោអាំងទឹកប្រហុក សម្លរប្រហើរ អាម៉ុកត្រី ការីសាច់មាន់ ឆាកង្កែបម្រេចកំពត ខប៉េងប៉ោះ គ្រំបំពងជ្រក់ស្វាយ បាយសម្រូបសណ្តែកខ្មៅ និងសង្យាល្ពៅ ដែលសុទ្ធសឹងតែជាមុខម្ហូបដ៏ពេញនិយមរបស់ខ្មែរ៕
ស្រី បូរ៉ា
ឈន ប៊ុនឈូ
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍