Connect with us

David Beckham ប្រាប់កូនប្រុសឱ្យនៅឆ្ងាយពីមិត្តស្រីរបស់គេ?

អង់គ្លេស៖ អតីតកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះ លោក David Beckham ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយនិង លោកស្រី Victoria និងមានកូនចំនួន៤នាក់ ថ្មីៗនេះ លោកកំពុងតែមានភាពស្មុគស្មាញរឿងកូនប្រុសច្បង គឺ Brooklyn។ Brooklyn ជាអ្នកថតរូប ដែលកំពុងមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ឈ្មោះ Hana ប៉ុន្តែលោក បានប្រាប់កូនប្រុសឱ្យនៅឆ្ងាយពីមិត្តស្រី នៅពេលដែលលោក បានឃើញអ្នកទាំងពីរនៅក្នុងកម្មវិធី Cannes Film កាលពី២សប្តាហ៍មុន។

Beckham មានអារម្មណ៍មិនល្អដោយសារលោកចង់ឱ្យ Brooklyn មានការគិតឱ្យម៉ត់ចត់ថា តើគេ និង មិត្តស្រី នឹងអាចមានអនាគតជាមួយគ្នាដែរឬទេ? Beckham បានព្យាយាមពន្យល់ Brooklyn យ៉ាងត្រជាក់បំផុតជាមួយនិង ដំបូន្មានល្អៗជាច្រើន ដោយសារតែលោក និង ភរិយា មានការបារម្ភ នៅពេលដែលបានសង្កេតឃើញអ្នកទាំងពីរមានការឈ្លោះគ្នាជាញឹកញាប់ រហូតដល់មានការភ្ញាក់ផ្អើលដល់សារព័ត៌មាននៅទីក្រុងឡុងដ៏ផងដែរ។

គួរបញ្ជាក់ផងដែរថា ស្នេហាអ្នកទាំងពីរ បានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ២០១៨ ហើយ Brooklyn ក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងនាង Chloe Grace Moretz ប៉ុន្តែអ្នកទាំងពីរ បានសម្រេចចិត្តចែកផ្លូវគ្នា ដោយសារតែយល់ថា មិនអាចបន្តដំណើរជាមួយគ្នាបានទៅថ្ងៃអនាគត៕

កែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម