Connect with us

Ronaldo​ ​រកបាន​ ​Hat​-​Trick​ ​ជួយ​ឱ្យ​ព័រទុយហ្គាល់​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ ​Nations​ ​League​ ​(​មាន​វីដេអូ​)​

ព័រទុយហ្គាល់៖ Cristiano Ronaldo រកបាន Hat-Trick (៣គ្រាប់) ជួយឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Nations League ជាមួយនិងជ័យជម្នះលើក្រុមស្វីស ដោយលទ្ធផល ៣-១ នៅកីឡដ្ឋាន Estadio do Dragao នាប្រទេសព័រទុយហ្គាល់ កាលពីយប់មិញ។

Ronaldo ដែលមានវ័យ ៣៤ឆ្នាំ បានជួយឱ្យក្រុមម្ចាស់ផ្ទះនាំមុខ ដោយគ្រាប់បាល់ហ្រ្វីឃីកនៅតង់ទី១ ដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបានហោះចូលជ្រុងខាងស្ដាំ។ លុះចូលដល់តង់ទី២ ក្រុមភ្ញៀវតាមបានស្មើនៅនាទី៥៧ ដោយកីឡាករ Rodríguez តែយ៉ាងណាក្ដី ប្រធានក្រុមមកពីក្រុមសេះបង្កង់ Juventus បានរកបន្ថែមបាន ២គ្រាប់ទៀត នៅនាទី៨៨ និង៩០។

សូមជម្រាបថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ ត្រូវរង់ចាំការឈ្នះរវាងក្រុម អង់គ្លេស និង ហូឡង់ ថាតើក្រុមណា នឹងជួបពួកគេ នៅវគ្គផ្ដាច់ព្រ័ត្រ ស្របពេលក្រុមទាំងពីរ នឹងត្រូវប៉ះគ្នានៅយប់នេះ៕


សូមទស្សនាវីដេអូ៖

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម