Neymar នឹងអវត្តមានពីព្រឹត្តិការណ៍ Copa America
ប្រេស៊ីល៖ Neymar បានស្រក់ទឹកភ្នែកពេលរងរបួសម្ដងទៀត កាលពីព្រឹកមិញ ធ្វើឱ្យគេបង្ខំចិត្តចាកចេញពីទីលាន នៅតង់ទីមួយ ក្នុងការប្រកួតមិត្តភាពរវាងប្រេស៊ីល និងកាតា។
កីឡាករវ័យ ២៧ឆ្នាំរូបនេះ ទើបតែជាសះស្បើយពីរបួសជង្គង់ ដែលបានកើតឡើងអំឡុងពេលហ្វឹកហាត់ជាមួយជម្រើសជាតិ។ ពេលនេះ គេបានរងរបួសជើងម្ដងទៀត ដោយបណ្ដាញសារព័ត៌មាននានា បានចុះផ្សាយថា គេនឹងអវត្តមានពីព្រឹត្តិការណ៍ Copa America ។
ក្រុមជម្រើសជាតិប្រេស៊ីល នឹងត្រូវបែកញើសថ្ងាស់ ព្រោះតែរបួសរបស់ Neymar ដោយរហស្សនាមហ្ស៊ីមប៉ានេះ នឹងជួបជាមួយក្រុមហុងឌុយរ៉ាស់ នៅថ្ងៃអាទិត្យខាងមុខនេះ មុនបើកការប្រកួត Copa America ទល់នឹងក្រុម បូលីវី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍