Connect with us

គ្រាន់តែ​ល្បី​មួយ​ប្រាវ​ ​BTS​ ​រកចំណូល​ឱ្យ​ក្រុមហ៊ុន​បាន​ជាង២ពាន់​លាន​ដុល្លារ​

កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍ដែលចេញដោយ The Hyundai Research Institute (HRI) កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ផលិតកម្ម BigHit Entertainment ដែលជាផលិតកម្មគ្រប់គ្រងក្រុមចម្រៀង BTS ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ២ពាន់លានដុល្លារអាមេរិកឯណោះ។

ការកើនឡើងនៃទ្រព្យសម្បត្តិរបស់ផលិតកម្មនេះ គឺដោយសារតែជោគជ័យដែលក្រុមចម្រៀង BTS ទទួលបាន នៅជុំវិញពិភពលោក។ កំណើននេះដែរ បានធ្វើឱ្យទ្រព្យសម្បត្តិរបស់ផលិតកម្ម BigHit Entertainment មានទំហំធំជាងទ្រព្យសម្បត្តិរបស់ផលិតកម្មយក្សទាំងបីរបស់កូរ៉េខាងត្បូង ដែលមានដូចជា ផលិតកម្ម SM Entertainment ផលិតកម្ម JYP Entertainment និងផលិតកម្ម YG Entertainment៕

ប្រែសម្រួល៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម