Connect with us

ពិធី​អាពាហ៍​ពិពាហ៍​នៅ​ជប៉ុន​ដែល​ពោរពេញ​ទៅ​ដោយ​ ​Pokemon​ ​កំពុង​ល្បី​ខ្លាំង​

ជប៉ុន៖ ក្រុមហ៊ុនជប៉ុន ESCRIT ដែលបានផ្តល់ជូនយ៉ាងពិសេសនូវការរៀបចំពិធីអាពាហ៍ពិពាហ៍ ដែលពោរពេញទៅដោយតុក្កតា Pokemon សម្រាប់កូនកំលោះកូនក្រមុំមួយគូ បានបង្កភាពល្បីល្បាញយ៉ាងខ្លាំង នៅប្រទេសជប៉ុន។

ក្រុមហ៊ុនរៀបចំអាពាហ៍ពិពាហ៍នេះ បានរៀបចំជា នំ ខេក អាពាហ៍ពិពាហ៍ និងម្ហូបអាហារ ដែលត្រូវបានតុបតែងជារូប Pokemon ។ អ្វីដែលពិសេសថែមទៀតនោះ គឺមានរូបតុក្កតា Pikachu ប្រុសមួយ និងស្រីមួយ ឈរអមសងខាងកូនកំលោះ និងកូនក្រមុំ។

ក្រុមហ៊ុននេះ ពិតជាធ្វើឱ្យអ្នកស្រឡាញ់ Pokemon រំភើប ព្រោះតុក្កតានេះ មានភាពល្បីល្បាញខ្លាំង សូម្បីតែ ប្រជាជនខ្មែរមួយចំនួន ក៏ស្រឡាញ់ចាប់អារម្មណ៍វាដែរ ព្រោះវាពិតជាគួរឱ្យស្រឡាញ់ ជាពិសេស សម្រាប់អ្នកដែលស្រឡាញ់ពណ៌លឿងតែម្តង៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម