Connect with us

ឃើញ​ក្មេង​អ៊ីចឹង​ ​តាមពិត​ ​Lee​ ​Seung​ ​Gi​ ​សម្តែង​បាន​ ​១៥ឆ្នាំ​ហើយ​

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ លោក Lee Seung Gi ដែលជាតារាសម្តែងដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង បានប្រារព្ធពិធីគម្រប់ខួប ១៥ ឆ្នាំនៃការចេញសម្តែងរបស់គាត់។ លោក Lee Seung Gi បានបង្ហោះសារអរគុណជូនទៅកាន់អ្នកដែលគាំទ្ររូបលោក តាមរយៈបណ្តាញទំនាក់ទំនងសង្គម Instagram ។

លោកបានសរសេរថា៖ “អរគុណចំពោះ AIREN (ឈ្មោះក្រុមអ្នកគាំទ្ររបស់លោក) ដែលបាននៅជាមួយខ្ញុំអស់រយៈពេល ១៥ ឆ្នាំ! ខ្ញុំសប្បាយរីករាយ និងពិតជាអរគុណមែនទែន ដែលខ្ញុំបានក្លាយតារាដែលអ្នកចូលចិត្ត។ ចំពោះអ្នកដែលបានផ្ញើសារអបអរ ខ្ញុំសូមផ្ញើបេះដូងដែលប្រកបទៅដោយការដឹងគុណនេះទៅវិញ!”។

គួរបញ្ជាក់ផងដែរថា លោក Lee Seung Gi ទើបតែបញ្ចប់ការថតរឿងថ្មីរបស់លោក ដែលមានចំណងជើងថា “Vagabond” ដោយមានការចូលរួមសម្តែងពីកញ្ញា Suzy ហើយគ្រោងនឹងចាក់ផ្សាយ នៅក្នុងខែកញ្ញា ខាងមុខនេះហើយ៕

អត្ថបទ៖ ណារ៉ូត

    Loading...

    ពេញនិយម