Connect with us

​រូបថត​ជាច្រើន​សន្លឹក​របស់​ ​ពេជ្រ​ ​សូលី​កា​ ​ធ្វើ​ឱ្យ​ទស្សនិកជន​ទប់ចិត្ត​មិនបាន​

ភ្នំពេញ៖ តារាចម្រៀងដែលមានមន្តស្នេហ៍ ពេជ្រ សូលីកា បានធ្វើឱ្យទស្សនិកជនរាប់រយនាក់ ចោមរោម និងលួចស្រឡាញ់គ្រប់ៗគ្នា។ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែបទចម្រៀងរបស់កញ្ញា ក៏កំពុងតែទទួលបានការគាំទ្រផងដែរ ខណៈ ពេជ្រ សូលីកា បានចាប់ដៃគូជាមួយ លោក នីកូ ។ ក្រោយពេលកញ្ញា ពេជ្រ សូលីកា វិលចូលសិល្បៈវិញបន្ទាប់ពីផ្អាកពីពិភពសិល្បៈមួយរយៈ គាត់បានប្រែរូបរាងកាន់តែស្រស់ស្អាតជាងមុន ដោយមើលទៅមិនចាញ់តារាបរទេសប៉ុន្មាននោះទេ។

ថ្មីៗនេះ កញ្ញាបានបង្ហោះរូបថតជាច្រើនសន្លឹក ដែលមានភាពទាក់ទាញ ជាពិសេស កញ្ញាទទួលបានការគាំទ្រពីហ្វេនយ៉ាងច្រើន ដោយសារសម្រស់ដ៏ស្រស់ស្អាតរបស់គាត់ ស្របពេលកញ្ញា កំពុងតែត្រៀមចេញនូវបទចម្រៀងថ្មី ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម