Connect with us

សាលា​អន្តរ​ជា​តិ​សៅ​ប្រ៊ី​ដក​ម្ពុ​ជា​ ​នឹង​ផ្តល់​កម្មវិធី​សិក្សា​អន្តរជាតិ​ ​Cambridge​ ​សម្រាប់​ថ្នាក់​វិទ្យាល័យ​នៅ​កម្ពុជា​

ភ្នំពេញ ៖ សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ត្រូវបានអនុញ្ញាតដោយស្ថាប័ន Cambridge Assessment International Education ដែលជាផ្នែកមួយនៃសាកលវិទ្យាល័យ Cambridge នៃប្រទេសអង់គ្លេសដើម្បីផ្តល់នូវកម្មវិធីសិក្សាអន្តរជាតិ Cambridge ដែលឈានមុខគេនៅលើពិភពលោក ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កម្មវិធីសិក្សាថ្នាក់វិទ្យាល័យរបស់ Cambridge សម្រាប់សិស្សអាយុពី១៤ ទៅ១៩ឆ្នាំ ត្រូវបានបែងចែកជាពីរដំណាក់កាល គឺកម្រិតវិទ្យាល័យ Cambridge និងកម្រិតវិទ្យាល័យ Cambridge ជាន់ខ្ពស់ ដោយផ្តល់ឱ្យសិស្សនូវផ្លូវមួយច្បាស់លាស់ ដើម្បីទទួលបានភាពជោគជ័យក្នុងការអប់រំ ។ ដំណាក់កាលនីមួយៗ រួមបញ្ចូលនូវកម្មវិធីសិក្សាលំដាប់ថ្នាក់ពិភពលោក ការគាំទ្រប្រកបដោយគុណភាពខ្ពស់ សម្រាប់គ្រូបង្រៀន និងការវាយតម្លៃបញ្ចូលគ្នា។

សម្រាប់កម្រិតវិទ្យាល័យCambridge សិស្សនឹងទទួលបានសញ្ញាបត្រ Cambridge IGCSE ដែល ជាសញ្ញាបត្រកម្រិតអន្តរជាតិពេញនិយមបំផុតនៅលើពិភពលោក សម្រាប់សិស្សអាយុពី១៤ ទៅ ១៦ឆ្នាំ ។ កម្រិតវិទ្យាល័យ Cambridge ជាន់ខ្ពស់ ជួយដល់សិស្សសម្រាប់ការសិក្សាថ្នាក់មហា វិទ្យាល័យ និងឧត្តមសិក្សា ហើយសិស្ស នឹងទទួលបានសញ្ញាបត្រCambridgeកម្រិតAS A

ជារៀងរាល់ឆ្នាំ សិស្សជាងមួយលាននាក់ មកពីសាលាជាង ១០០០០ ក្នុង១៦០ប្រទេសរៀបចំ អនាគតរបស់ពួកគេជាមួយកម្មវិធីសិក្សាអន្តរជាតិ Cambridge ភាពជោគជ័យជាមួយកម្មវិធី សិក្សាអន្តរជាតិ Cambridge ជាញឹកញាប់ជួយសិស្សានុសិស្សឱ្យទទួលបានការអនុញ្ញាត ឱ្យចូលរៀននៅតាមសាកលវិទ្យាល័យធំៗនៅទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្រ្តាលី កាណាដា អាល្លឺម៉ង់និងប្រទេសជាច្រើនទៀត ៕

    Loading...

    ពេញនិយម