រដ្ឋមន្ត្រីការងារជប៉ុនថា បុគ្គលិកស្រី គួរតែពាក់ស្បែកជើងកែងទៅធ្វើការ
ជប៉ុន៖ ក្រោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការងារជប៉ុន លោក Takumi Nemoto ប្រកាសចេញច្បាប់ ដែលតម្រូវឱ្យបុគ្គលិកស្រីពាក់ស្បែកជើងកែងចោទទៅធ្វើការ រួចមក អ្នកតវ៉ាចំនួន ១៨៨០០ នាក់ បានធ្វើការចុះហត្ថលេខាលើសារមួយ ដើម្បីប្រឆាំងនឹងជំហរនេះ។ សាររបស់អ្នកតវ៉ានេះ ត្រូវបានបញ្ជូនទៅកាន់ក្រសួងការងារជប៉ុន កាលពីថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០១៩ ដែលគេបានសរសេរពាក្យ “Kutsu” មានន័យថា ស្បែកជើង និង “Kutsuu” មានន័យថា ឈឺ។ លោក Takumi Nemoto បានប្រាប់គណៈកម្មាធិការនីតិប្បញ្ញត្តិជប៉ុន កាលពីពេលថ្មីៗនេះថា “វាជារឿងដែលមើលទៅសមរម្យបំផុត នៅពេលដែលបុគ្គលិកស្រីពាក់ស្បែកជើងកែង និង បុគ្គលិកប្រុសពាក់អាវធំ ជាមួយក្រវាត់ក”។
សូមបញ្ជាក់ថា ចលនាប្រឆាំងការពាក់ស្បែកជើងកែងនេះ ត្រូវបានបង្កើតឡើងដោយតារាសម្តែងស្រី និងជាអ្នននិពន្ធឯករាជ្យ Yumi Ishikawa ហើយវាទទួលបានការគាំទ្រយ៉ាងពេញទំហឹង។ កាលពីឆ្នាំ២០១៥ នាយកនៃមហោស្រពភាពយន្តដ៏ល្បីល្បាញមួយនៅប្រទេសបារាំង (Cannes Film Festival) បានធ្វើការសូមអភ័យទោសជាសាធារណៈ បន្ទាប់ពីភាពចម្រូងចម្រាសមួយ បានផ្ទុះឡើងលើស្ត្រី ដែលត្រូវបានគេមិនអនុញ្ញាត ឱ្យដើរលើកម្រាលព្រំក្រហម ដោយសារមិនពាក់ស្បែកជើងកែង៕
ប្រភព៖ Asia One
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍