Connect with us

ទីបំផុត Real និង Chelsea និយាយតម្លៃខ្លួន Hazard ត្រូវគ្នាហើយ!

អង់គ្លេស៖ Real Madrid នឹងទិញយកកីឡាករ Eden Hazard ពីក្លិបតោខៀវ Chelsea ហើយនឹងប្រកាសពីការផ្ទេរ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន The Guardian ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្លិបទាំងពីរ បានឈានដល់ការឯកភាពលើតម្លៃខ្លួន ១០០លានផោនបូកប្រាក់បន្ថែម សម្រាប់កីឡាករដែលនៅជាប់កុងត្រា រយៈពេលមួយឆ្នាំជាមួយ Chelsea នេះ។ ក្រោយពីការឈ្នះពានរង្វាន់ UEFA Europa League របស់ Chelsea កីឡាករ Hazard បានបង្ហើបឱ្យដឹងថា គេកំពុងមានគម្រោងចាកចេញពីទីក្រុងឡុងដ៍ ដែលខ្លួនកំពុងរួមរស់ជាមួយក្រុមតោខៀវ។

Hazard នឹងចាកចេញពី Chelsea បន្ទាប់ពីប្រកបអាជីពនៅក្លិបមួយនេះ បានរយៈពេល ៧ឆ្នាំ ហើយបានជួយឱ្យឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ២ដង, FA Cup ១ដង និងពានរង្វាន់ Europa League ២ដង៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម