Connect with us

ក្រុមគោព្រៃឈុតធំ ធ្វើបានយ៉ាងល្អក្រោមដំណក់ទឹកភ្លៀងនាទីលានពហុកីឡដ្ឋានជាតិ

អបអរសាទរដល់ក្រុមជម្រើសជាតិកម្ពុជាដែលធ្វើបានយ៉ាងល្អក្នុងជំនួបជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយក្រុមគោព្រៃកម្ពុជា បានយកឈ្នះក្នុងលទ្ធផល ២ ទល់នឹង ០ ដែលគ្រាប់បាល់ទីមួយ គឺរកបានដោយកីឡាករវ័យក្មេង សៀង ចន្ធា នៅនាទីទី៨១ និងកីឡាករដែលពោរពេញទៅដោយបទពិសោធន៍ គួច សុកុម្ភៈ រកបានគ្រាប់ទី២ នៅនាទី៨៤ ។

គួរបញ្ជាក់ផងដែរថា ជ័យជម្នះនៅរាត្រីនេះ គឺជាការប្រកួតក្នុងវគ្គជម្រុះ FIFA World Cup 2022 និង Asian Cup 2023 ជុំទី១ ជើងទី១ ប្រចាំតំបន់អាស៊ី ដែលមានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ក្រោមដំណក់ទឹកភ្លៀងជាង ៣ម៉ឺននាក់ ។ ចំណែកការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៩ នៅទីក្រុងដូហា ប្រទេសកាតា ដោយសារប្រទេសប៉ាគីស្ថាន គឺមិនមានស្ថិរភាពនយោបាយ ៕

អត្ថបទ លីន រតនា

    Loading...

    ពេញនិយម