Connect with us

ក្រោយពេលម្តាយស្លាប់ នាយ ក្រឹម សម្រេចចិត្តបួសមុខភ្លើងសងគុណម្តាយ

ភ្នំពេញ៖ តារាកំប្លែង នាយ ក្រឹម មានទុក្ខសោកយ៉ាងក្រៀមក្រំដោយសារតែម្តាយរបស់គាត់បានទទួលមរណភាពប៉ុន្មានថ្ងៃមុន ដែលធ្វើឱ្យតារាកំប្លែងម្នាក់នេះផ្អាកមិនចូលរួមសម្តែងមួយរយៈពេល។ នាពេលថ្មីៗនេះស្រាប់ឃើញរូបតារាកំប្លែង នាយ ក្រឹម បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយរូបលោកបានកោសក់បួសមុខភ្លើងដើម្បីសងគុណដល់ម្តាយដែលបានអនិច្ចកម្មទៅកាន់លោកខាងមុខ។

ការបួសសងគុណរបស់ នាយ ក្រឹម បានធ្វើឱ្យទស្សនិកជនជាច្រើនចូលសោកស្តាយចំពោះរូបលោកដែលបានបាត់បង់ម្តាយជាទីស្រឡាញ់ ហើយក៏មានតារាជាច្រើន និងចូលរួមរំលែកទុក្ខដល់ នាយ ក្រឹម ផងដែរ។ ការបាត់បង់ម្តាយជាទីស្រឡាញ់បានធ្វើឱ្យនាយ ក្រឹម រកពាក្យអ្វីថ្លែងពុំបាននោះឡើយ ព្រោះអារម្មណ៍របស់គាត់កំពុងតែក្តុកក្តួល និយាយមិនចេញ លោកក៏មិនបាននិយាយអ្វីបន្ថែមទៀតនោះឡើយ៕
អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម