Connect with us

ពេទ្យ​នៅ​អ៊ីស្រាអែល​ ​ជួយសង្គ្រោះ​ប្រពន្ធ​ប្រធានាធិបតី​ប៉ាឡេស្ទីន​ ​ខណៈ​ប្រទេស​ទាំងពីរ​កំពុង​មាន​ភាព​តានតឹង​

បរទេស៖ ភរិយារបស់ប្រធានាធិបតីប៉ាឡេស្ទីន លោកស្រី Amina Abbas ត្រូវបានក្រុមគ្រូពេទ្យនៅក្នុងប្រទេសអ៊ីស្រាអែលវះកាត់ជើងម្ខាងរបស់គាត់ កាលពីពេលថ្មីកន្លងទៅ។ ការវះកាត់ភរិយារបស់ប្រធានាធិបតីប៉ាឡេស្ទីននេះ គឺស្របពេលដែលប្រទេសទាំងពីរមានភាពតានតឹង បន្ទាប់ពីកងកម្លាំងរបស់ប៉ាឡេស្ទីន បានចាប់ខ្លួនយុវជនរបស់អ៊ីស្រាអែលចំនួន ៣នាក់។

បើតាមប្រភពព័ត៌មាន ភរិយារបស់លោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យកន្លងទៅ បន្ទាប់ពីស្នាក់នៅក្នុងមន្ទីរពេទ្យមួយនៅក្បែរទីក្រុងតែលអាវីវ ប៉ុន្មានថ្ងៃរួចមក។ មន្ទីរពេទ្យ ត្រូវបានដាក់ពង្រាយកងកម្លាំងការពារយ៉ាងតឹងរឹង ដើម្បីការពារសុវត្ថិភាពភរិយានិងលោកប្រធានាធិបតីប៉ាឡេស្ទីន។

សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន យុវជនអ៊ីស្រាអែលចំនួន ៣នាក់ដែលមានអាយុពី ១៦ឆ្នាំដល់ ១៩ឆ្នាំ ត្រូវបានអាជ្ញាធររបស់ប៉ាឡេស្ទីនចាប់ខ្លួន នេះបើតាមការអះអាងរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ។ យ៉ាងណាមិញប្រភពព័ត៌មានមួយចំនួន បានអះអាងថា យុវជនទាំងបី ត្រូវបានចាប់ខ្លួនដោយក្រុមភារវករ៕

ប្រភព៖ timesofisrael

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម