Connect with us

ផន​ ​ស្រី​ខួច​ ​ប្រាប់​ទស្សនិកជន​ពី​អារម្មណ៍​ពិត​ថា​ ​“​ពេលខ្លះ​ ​ក៏យល់ថា​ឯកា​ដែរ​”​

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យលើវិថីសិល្បៈមក កញ្ញា ផន ស្រីខួច មិនទាន់មានម្ចាស់ចិត្តនៅឡើយទេ ដោយសារតែ កញ្ញា រវល់ជាមួយអាជីព ជាតារាចម្រៀង ទើបធ្វើឱ្យគាត់ មិនទាន់គិតដល់រឿងស្នេហា។

ផន ស្រីខួច ជាតារាចម្រៀងមួយរូបដែលទស្សនិកជន ស្គាល់ថា ជាតារាចម្រៀងដែលមិនសូវសិចស៊ី ជាពិសេស ការតុបតែងខ្លួនរបស់គាត់ មើលទៅមានភាពធម្មតា មិនដូចតារាចម្រៀងមួយចំនួនដែលចូលចិត្តបែបសិចស៊ីឡើយ។ ថ្មីៗនេះ មិត្តភ័ក្ដិ និងប្រិយមិត្តជាច្រើន តែងតែលួចសួរកញ្ញា ផន ស្រីខួច ថា “នៅម្នាក់ឯងអ៊ីចឹងឯកាអត់?” កញ្ញា ផន ស្រីខួច ក៏បានប្រាប់ទៅគាត់វិញថា “ពេលខ្លះ មានអារម្មណ៍ឯកាដែរ ប៉ុន្តែអារម្មណ៍ដែលកក់ក្តៅ គឺមានជារៀងរាល់ថ្ងៃ និងគ្រប់ពេល ព្រោះតែខ្ញុំ ទទួលបាននូវក្តីស្រឡាញ់ពិតប្រាកដមួយ ដែលគ្មានលក្ខខណ្ឌពីក្រុមគ្រួសារ នៅម្នាក់ឯង មិនជាបញ្ហាទេ ប៉ុន្តែបញ្ហាត្រង់ថា ឯណាទៅភាពពិតប្រាកដ ដែលយើងត្រូវការ?”។

ទស្សនិកជនបានអាននូវសម្តីពិតរបស់ កញ្ញា ផន ស្រីខួច មានអារម្មណ៍ថា គួរឱ្យអាណិតកញ្ញាណាស់ ហើយក៏បានជូនពរកញ្ញា ឱ្យឆាប់បានជួបនូវមនុស្សដែលយល់ចិត្ត និងអាចមើលថែកញ្ញាបាន៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម