Connect with us

តោះ​មក​ស្គាល់​ ​នំបញ្ចុក​ទឹ​កម្ហិច​ ​របស់​អ្នក​ខេត្តកំពត​ទាំងអស់គ្នា​!​

ដើរលេង៖ នំបញ្ចុក គឺជាអាហារដ៏ពេញនិយមរបស់ខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។ នំបញ្ចុក ធ្លាប់ល្បីរន្ទឺទៅដល់ក្រៅប្រទេស ដូចដែលយើងបានដឹងនៅក្នុងរឿង “ធនញ្ជ័យ”។ ប្រិយមិត្តជាច្រើន ប្រាកដជាធ្លាប់បានភ្លក់រសជាតិរបស់នំបញ្ចុកខ្មែរ ដែលមានដូចជា សម្លខ្មែរ (សម្លប្រហើរ) សម្លការី និងសម្លណាំយ៉ា ដែលជាសម្លដ៏ពេញនិយម និងងាយស្រួលរក។

ថ្ងៃនេះ MyTV PLUS នឹងជម្រាបជូនប្រិយមិត្តនូវសម្លមួយមុខទៀតរបស់អ្នកខេត្តកំពត ដែលប្រិយមិត្តមួយចំនួន អាចមិនទាន់បានស្គាស់នៅឡើយ។ នំបញ្ចុកទឹកម្ហិច គឺជានំបញ្ចុកប្រចាំតំបន់របស់អ្នកខេត្តកំពត ដែលមានទឹកសម្លសថ្លា ស្រដៀងទឹកស៊ុបគុយទាវ តែប្រើសាច់ត្រី និងមានបង់ស្លឹកខ្ទឹមបន្តិច ដើម្បីបន្ថែមក្លិន និងរសជាតិផងដែរ។ នំបញ្ចុកទឹកម្ហិច ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយប្រជាជនក្នុងតំបន់និយមទទួលទាន ហើយភ្ញៀវទេសចរមកពីតំបន់ផ្សេងៗ ក៏មកភ្លក់រសជាតិរបស់នំបញ្ចុកមួយនេះផងដែរ៕

អត្ថបទ៖ ណារ៉ូត

    Loading...

    ពេញនិយម