James Rodriguez ចេញពី Bayern Munich មុនកុងត្រាខ្ចីជើងចប់
អាល្លឹម៉ង់៖ ខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ James Rodriguez បានចាកចេញពី Bayern Munich មុនពេលដែលកុងត្រាខ្ចីជើងបញ្ចប់ បន្ទាប់ពីបានស្នើសុំឱ្យក្លិបអាល្លឺម៉ង់មួយនេះ កុំទិញគេជាផ្លូវការពី Real Madrid។
ក្លិបយក្សនៅ Bundesliga បានឱ្យដឹងថា កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ បានស្នើសុំអ្នកគ្រប់គ្រងក្លិប មិនឱ្យប្រើប្រាស់ជម្រើសទិញផ្ដាច់ ដូចដែលបានព្រមព្រៀងជាមួយក្រុម Real ។ ហើយក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ ក៍បានយល់ស្របតាមសំណើនោះ។
កីឡាករវ័យ ២៧ឆ្នាំដែលមានកុងត្រាខ្ចីជើងនៅ Bayern ដល់ថ្ងៃទី៣០ ខែមិថុនា បានចំណាយពេលពីររដូវកាល នៅក្នុងប្រទេសអាល្លឺម៉ង់ ដោយរកគ្រាប់បាល់បាន ១៥គ្រាប់ក្នុង ៦៧ប្រកួត និងរួមចំណែកឱ្យឈ្នះពានរង្វាន់ Bundesliga ពីរដង ក៏ដូចជាពាន German Cup ផងដែរ៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍