Connect with us

Buffon​ ​បដិសេធ​ ​PSG​ ​បន្ត​កុងត្រា​ ​ព្រោះ​ចង់​វិលត្រឡប់​ទៅ​អ៊ីតាលី​វិញ​

អ៊ីតាលី៖ Gigi Buffon គ្មានចេតនាចូលនិវត្តន៍ និងមិនទាន់សម្រេចចិត្តពីអនាគតរបស់គេនៅឡើយទេ បន្ទាប់ពីចាកចេញពី PSG នេះបើតាមសម្ដីភ្នាក់ងាររបស់គេ។

អ្នកចាំទីចាស់វស្សារូបនេះ បានប្រកាសនៅថ្ងៃនេះថា ក្លិប PSG មានបំណងបន្តកុងត្រាឱ្យរូបគេ ប៉ុន្តែខ្លួនបានបដិសេធ ដោយចង់វិលត្រឡប់ទៅប្រទេសអ៊ីតាលីវិញ បន្ទាប់ពីរួមរស់មួយឆ្នាំនៅប្រទេសបារាំង ជាមួយក្លិបនេះ។ លោក Silvano Martina ភ្នាក់ងាររបស់ Buffon បាននិយាយប្រាប់កាសែត cittaceleste ថា៖ “Buffon គ្មានបំណងចូលនិវត្តន៍ទេ។

គាត់បានជួប PSG នៅថ្ងៃនេះ ហើយយើងបានសម្រេចថា ការចែកផ្លូវគ្នា គឺជាដំណោះស្រាយដ៏ល្អបំផុត។ ឥឡូវនេះ កីឡាកររបស់ខ្ញុំ បានស្នើសុំសម្រាករយៈពេលប៉ុន្មានថ្ងៃ ដើម្បីនៅជាមួយគ្រួសារ និងគិតរឿងអនាគត”៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម