ពេទ្យអាល្លឺម៉ង់ម្នាក់ ជាប់គុក១ជីវិត ពីបទសម្លាប់មនុស្ស ៨៥នាក់
អាល្លឺម៉ង់៖ តុលាការនៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ បានផ្តន្ទាទោស គិលានុបដ្ឋាយិកាម្នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទសម្លាប់មនុស្ស ៨៥នាក់ ចាប់ពីក្រោយសង្គ្រាមនៅអាល្លឺម៉ង់។ ទណ្ឌិត Niels Hoegel អាយុ ៤២ឆ្នាំ បានប្រព្រឹត្តអំពើមនុស្សឃាតចន្លោះពីឆ្នាំ ២០០០ ដល់ ២០០៥ ។
ជនរងគ្រោះ ដែលជាអ្នកជំងឺ មានអាយុចន្លោះពី ៣៤ ដល់ ៩៦ ឆ្នាំ។ ការសម្រេចរបស់តុលាការអាល្លឺម៉ង់ គឺបន្ទាប់ពីទណ្ឌិត Hoegel បានជាប់ពន្ធនាគារ ១ទសវត្សរ៍រួចមកហើយ ពាក់ព័ន្ធនឹងបទសម្លាប់មនុស្ស ៦នាក់។ ប៉ូលិស សង្ស័យថា Hoegel បានសម្លាប់មនុស្សជាង ២០០នាក់។
ទណ្ឌិតខាងលើ ធ្លាប់ធ្វើការនៅមន្ទីរពេទ្យចំនួន ២កន្លែង នៅពេលដែលខ្លួនបានប្រព្រឹត្តបទឧក្រិដ្ឋ។ នៅមុខចៅក្រម Hoegel មិនអាចចងចាំនូវវិធីសម្លាប់ដែលខ្លួនបានប្រព្រឹត្តឡើយ។ ចំណែកគ្រូពេទ្យចិត្តសាស្ត្រ បានប្រាប់ក្នុងសវនាការថា Hoegel ព្រមទទួលស្គាល់បទឧក្រិដ្ឋរបស់ខ្លួន ហើយគេ មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ៕
ប្រភព៖ Straits Times
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍