Connect with us

Neymar​ ​បង្ហាញ​ ​រ​ពីរ​បួស​ក​ ​ជើង​ ​ដែល​ធ្វើ​ឱ្យ​គេ​មិន​អាច​ជួយ​ប្រេស៊ីល​នៅ​ ​Copa​ ​America​

ប្រេស៊ីល​៖​ ​Neymar​ ​មិន​អាច​ជួយ​ក្រុមជម្រើសជាតិ​ប្រេស៊ីល​នៅ​ ​Copa​ ​América​ ​ជា​ផ្លូវការ​នៅ​រដូវ​ក្តៅ​នេះ​ ​ហើយ​បាន​បង្ហាញ​រូបថត​នៃ​របួស​បញ្ជាក់​ថា​នេះ​ជា​មូលហេតុ​។​

កីឡាករ​វ័យ​ ​២៧ឆ្នាំ​រូប​នេះ​បាន​ចាកចេញ​ពីទី​លាន​ដោយ​ស្រក់​ទឹកភ្នែក​ ​បន្ទាប់ពី​រង​របួស​កជើង​នៅពេល​ដែល​ក្រុមជម្រើសជាតិ​ប្រេស៊ីល​បាន​ទទួល​ជ័យជម្នះ​ ​២​-​០​ ​លើ​ ​Qatar​ ​កាលពី​ថ្ងៃពុធ​។​ ​ហើយ​រូបថត​នៃ​ការ​របួស​ដែល​ត្រូវ​បាន​បង្ហោះ​ក្នុង​ ​Instagram​ ​របស់​តារា​ ​PSG​ ​គឺ​មើលទៅ​មាន​ភាព​មិន​ស្រួល​។​Neymar​ ​១០០​%​ ​នឹង​ខកខាន​ការប្រកួត​ ​Copa​ ​Américaហើយ​នៅចាំ​ត្រួតពិនិត្យ​របួស​មើល​ថា​តើ​គាត់​នឹង​មាន​ពេលវេលា​សមស្រប​សម្រាប់​រដូវ​កាល​ក្រោយ​ដែរ​ឬ​យ៉ាងណា​។​ ​

សម្រាប់​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ដោយ​ ​PSG​ ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា​៖​ ​”​Neymar​ ​Jr​ ​រង​ការឈឺចាប់​យ៉ាងធ្ងន់ធ្ងរ​នៃ​របួស​នេះ​នៅ​ប្រេស៊ីល​ ​ក្នុង​កំឡុង​ពេល​ការប្រកួត​កំ​ដៅ​សាច់ដុំ​”​៕​ ​

ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម