Reus៖ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីឈ្នះពានរង្វាន់ Bundesliga
អាល្លឺម៉ង់៖ Marco Reus ចង់ឲ្យមិត្តរួមក្រុមនៅ Borussia Dortmund របស់គេប្រើការឈឺចាប់ក្នុងការដណ្តើមពានរង្វាន់ Bundesliga កាលពីរដូវកាលមុន ដើម្បីជម្រុញឲ្យពួកគេរឹតតែខំប្រឹងនៅពេលក្រោយ។
Reus ដែលមិនបានលើកពានរង្វាន់ក្របខ័ណ្ឌ Bundesliga ក្នុងអំឡុងពេល ៧ឆ្នាំនៅកីលដ្ឋាន Westfalenstadion នោះគឺចង់យកពីបទពិសោធន៏អស់ពានត្រឹមរយៈពេលខ្លី ក្រោយនាំមុខគូប្រកួតជាយូរមកហើយ ដោយប្រាប់កាសែត Kicker របស់អាឡឺម៉ង់ថា៖ ”វាឈឺចាប់ណាស់ ព្រោះយើងបាននាំកូប្រកួតជាយូរណាស់មកហើយ តែចុងក្រោយត្រូវរបូតពានទៅវិញ តែមិនថ្វីទេ ព្រោះមានរឿងជាច្រើនទៀតសម្រាប់យើង”។
គេបានបន្ថែមថា៖ ”ការលោភលន់របស់ខ្ញុំត្រូវបានប្រកាសយ៉ាងច្បាស់ចាប់តាំងពីថ្ងៃដំបូងនៅ BVB ។ ចាប់តាំងពីពេលមកដល់ Dortmund យើងសឹងតែបានលើកពានពីរបីលើក ប៉ុន្តែក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខអ្វីៗនឹងប្រសើឡើង ហើយខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីវា។គួរបញ្ជាក់ផងដែរថា Dortmund ដាច់ ៩ពិន្ទុនៅលើកំពូលតារាងចុងខែមករា តែត្រូវភ្លាត់ស្នៀត ឈ្នះតែមួយលើកគត់ពីការប្រកួត ៥លើករបស់ពួកគេ ដែលធ្វើឲ្យ Bayern Munich មានឪកាសលើកពាន៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍