Connect with us

អ្នកការទូត​ជប៉ុន​សម្លាប់​កូនប្រុស​របស់​ខ្លួនក្រោមហេតុផលថា.​.​.​.​

​ជប៉ុន​៖​ ​លោក​ ​Hideaki​ ​Kumazawa​ ​ដែល​ជា​អ្នកការទូត​របស់​ជប៉ុន​នៃ​សាធារណៈ​ ​Czech​ ​និង​ ​ជា​អតីត​រដ្ឋ​មន្ដ្​រី​ក្រសួង​កសិកម្ម​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​សម្លាប់​កូនប្រុស​អាយុ​ ​៤៤ឆ្នាំ​ ​Eiichiro​ ​របស់​ខ្លួន​កាលពី​ថ្ងៃសៅរ៍​។​ ​

រឿងហេតុ​នេះ​បាន​កើតឡើង​ដោយសារ​លោក​ជាមួយ​ភរិយា​បាន​រង​ការវាយប្រហារ​ពី​កូនប្រុស​ជាច្រើនលើក​ច្រើន​សារ​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​កូនប្រុស​របស់​លោក​ក៏បាន​ធ្វើការ​គំរាម​វាយប្រហារ​ទៅលើ​សិស្សសាលា​ដែល​នៅ​ក្បែរ​ផ្ទះ​របស់​លោក​ផង​ដែរ​។​ ​អារម្មណ៍​ដែល​ព្រួយបារម្ភ​ខ្លាច​កូន​របស់​ខ្លួន​នាំ​បញ្ហា​ដល់​ក្មេង​ៗ​សិស្សសាលា​ទើប​លោក​សម្រេចចិត្ត​សម្លាប់​កូនប្រុស​ខ្លួន​តែម្តង​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​ក្រោយ២ថ្ងៃ​នៅពេល​ដែល​បុរស​ម្នាក់​បាន​វាយប្រហារ​ទៅលើ​ក្មេង​ចំនួន១៩នាក់​ ​និង​ ​ឪពុក​ម្តាយ​ដែល​កំពុង​រង់ចាំ​ឡាន​សាលា​នៅ​ជាយក្រុង​ ​តូក្យូ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​បុរស​ម្នាក់​នោះ​ថែមទាំង​បាន​សម្លាប់​ក្មេងស្រី​ ​និង​បុរស​ម្នាក់ទៀត​ផង​ដែរ​ ​បន្ទាប់មក​ជន​ដៃដល់​ក៏បាន​អាករ​សម្លាប់​ខ្លួន​តាម​ក្រោយ​៕​

​ប្រែ​សម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម