សួស វីហ្សា និង លោក ថមមី សម្រេចចិត្តភ្ជាប់ពាក្យ ក្រោយពេលឆ្លងឧបសគ្គជាច្រើន
ភ្នំពេញ៖ តារាចម្រៀងដ៏ស្រស់ស្អាត និងទទួលបានការគាំទ្រយ៉ាងច្រើនពីមិត្តៗយុវវ័យ កញ្ញា សួស វីហ្សា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយអនាគតស្វាមី លោក ថមមី ដើម្បីបំពេញមុខមាត់ឪពុកម្តាយទាំងសងខាង ក្រោយពេលអ្នកទាំងពីរស្រឡាញ់គ្នារាប់ឆ្នាំមកហើយ។
កញ្ញា សួស វីហ្សា និង លោក ថមមី បានឆ្លងឧបសគ្គជាច្រើន មានទាំងល្វីងជូរចត់ ឬអ្នកណា យល់ថាយ៉ាងណាក៏ដោយ អ្នកទាំងពីរមិនបែកគ្នានោះឡើយ។ ក្នុងពិធីភ្ជាប់ពាក្យរបស់ កញ្ញា សួស វីហ្សា និង លោក ថមមី ក៏ឃើញមានភ្ញៀវកិតិ្តយសជាច្រើនចូលរួម ជាពិសេសវត្តមានតារាចម្រៀង និងតារាសម្តែងជាច្រើន ក៏បានមកចូលរួមក្នុងកម្មវិធីភ្ជាប់ពាក្យរបស់អ្នកទាំងពីរផងដែរ។
ហ្វេនជាច្រើននាក់របស់ កញ្ញា សួស វីហ្សា បាននាំគ្នាសប្បាយចិត្តខ្លាំងណាស់ នៅពេលឃើញអាយដល របស់ខ្លួនជិតដល់ថ្ងៃចូលរោងការបែបនេះ។ សម្រាប់ថ្ងៃចូលរោងការរបស់អ្នកទាំងពីរ កញ្ញា សួស វីហ្សា មិនទាន់បានទម្លាយឱ្យដឹងនោះទេ ហើយក៏មានទស្សនិកជនជាច្រើនចង់ដឹងផងដែរ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍