យានអវកាសចាស់ៗ ពេលអស់សាំង ធ្លាក់មកលើផែនដីវិញនៅតំបន់ណា?
អាមេរិក៖ នៅពេលយានអវកាសអស់សាំង ពួកវានឹងត្រូវធ្លាក់ទៅតំបន់មួយដែលទីភ្នាក់ងារអវកាស NASA ឱ្យឈ្មោះថា ទីកប់ខ្មោចរបស់យានអវកាស ។ វាស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក ចម្ងាយប្រហែល ៥០០០គីឡូម៉ែត្រ ពីឆ្នេរភាគខាងកើត ប្រទេសនូវែលហ្សេឡង់ និងមានជម្រៅចុះទៅបាតសមុទ្រជាង ៣គីឡូម៉ែត្រ។ វាជាទីតាំងឆ្ងាយបំផុតពីដីទ្វីប។
យានអវកាស ត្រូវបានធ្លាក់មកលើផែនដីវិញ ក្នុងល្បឿនជិត ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។ NASAបានព្យាករថា ភាគរយដែលបំណែកយានអវកាស អាចធ្លាក់ចំមនុស្ស គឺ ១ លើ ១០០០០។
ចាប់តាំងពីឆ្នាំ១៩៧១មក យានអវកាសជាង ២៦៣គ្រឿង បានធ្លាក់នៅទីនោះ។ យានអវកាសដែលអាចធ្លាក់មកដល់ផែនដី គឺជាយានខ្នាតធំ ចំណែក យានខ្នាតតូច ឬផ្កាយរណបតូចៗ ត្រូវបានឆេះទាំងស្រុង មុននឹងធ្លាក់ដល់ផែនដី។
សំណួរសួរថា តើស្ថានីយអវកាសអន្តរជាតិ ISS នឹងអស់សាំងនៅពេលណា? បើតាម NASA វានឹងត្រូវគេបោះបង់ចោលនៅក្នុងរយៈពេល ១២ឆ្នាំទៀត៕
ប្រភព៖ Business Insider
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍