ក្រុមហ៊ុនចែកចាយផ្តាច់មុខផលិតផល Huawei អះអាងពីការទទួលខុសត្រូវ ប្រសិនបើមានបញ្ហា
ភ្នំពេញ៖ ក្រុមហ៊ុន Yako Technology Cambodia.,Ltd ដែលជាតំណាងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ កាលពីថ្ងៃម្សិលមិញ ដើម្បីឆ្លើយតបទៅនឹងព័ត៌មានផ្សេងៗពីផលិតផល Huawei ។
លោក Jonny នាយកផ្នែកហរិញ្ញវត្ថុរបស់ក្រុមហ៊ុន Yako Technology បានថ្លែងថា “ប្រសិនបើ ស្មាតហ្វូន ឬ ថេបប្លេត Huawei ណាមួយ ដែលបានចែកចាយដោយក្រុមហ៊ុនយ៉ាកូ ទាំងម៉ូដែលចាស់ និងម៉ូដែលកំពុងមានលក់នៅលើទីផ្សារ មានបញ្ហាក្នុងការប្រើប្រាស់ Facebook, YouTube, Google Gmail, Google Map ក្រុមហ៊ុនយ៉ាកូ នឹងធ្វើការទទួលខុសត្រូវចំពោះអតិថិជន ។ ប្រសិនបើបន្ទាប់ពីការត្រួតពិនិត្យ ឬការជួសជុលដោយក្រុមហ៊ុនយ៉ាកូ រួចហើយ ប៉ុន្តែស្មាតហ្វូន ឬ ថេបប្លេតនោះ នៅតែមានបញ្ហា ក្រុមហ៊ុនយ៉ាកូ នឹងធានាទិញស្មាតហ្វូន ឬ ថេបប្លេតនោះ ក្នុងតម្លៃដែលក្រុមហ៊ុនបានលក់ជូនអតិថិជន ដោយអតិថិជនគ្រាន់តែបង្ហាញនូវវិក័យប័ត្ររបស់ខ្លួន។ ”
សេចក្តីថ្លែងការណ៍នេះ ហាក់បីដូចជាធ្វើឱ្យអតិថិជននៅប្រទេសកម្ពុជា កាន់តែមានទំនុកចិត្ត និងមិនមានការព្រួយបារម្ភទៀតឡើយ លើស្មាតហ្វូន ឬ ថេកប្លេត Huawei ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Yako Technology បានដំណើរការក្នុងទីផ្សារប្រទេសកម្ពុជាជាង ១២ ឆ្នាំមកហើយ ។ ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់លើអតិថិជន ដើម្បីឱ្យប្រាកដថា ពួកគេទទួលបានបទពិសោធន៍ល្អបំផុតក្នុងការប្រើប្រាស់ផលិតផល Huawei ដោយមានការពេញចិត្ត និងតែងតែផ្តល់សេវាកម្មនានា បន្ទាប់ពីការលក់ជូនអតិថិជន ។
ប្រសិនបើ អ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូន ឬ ថេបប្លេត Huawei មានបញ្ហាទាំងនេះ អ្នកអាច យកស្មាតហ្វូន ឬ ថេបប្លេតនោះ ទៅហាងទូរសព្ទដែលអ្នកបានទិញ ។ ក្រុមការងាររបស់ក្រុមហ៊ុន Yako នឹងត្រួតពិនិត្យ និងផ្តល់ដំណោះស្រាយដូចអ្វីដែលបានសន្យា ។ ដូច្នេះ សូមអតិថិជនទាំងអស់ កុំបារម្ភឱ្យសោះថា ស្មាតហ្វូន ឬ ថេបប្លេតរបស់អ្នក នឹងក្លាយជាដុំថ្ម ដូចពាក្យពាក្យចចាមអារ៉ាម ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍