ពិតជាអស្ចារ្យមែន ក្មេងប្រុស អាយុទើប ១៤ឆ្នាំ ទាក់ទាញការចាប់អារម្មណ៍ពីក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យាដ៏ធំនៅកម្ពុជា
ភ្នំពេញ ៖ ក្រុមហ៊ុន អ៊ីនស្ទីក ឯ.ក បានទទួលយកប្អូនប្រុស សុវណ្ណ ច័ន្ទរាជ មកហ្វឹកហាត់ចំណេះដឹង និងការងារជាក់ស្តែងជា Front-End Web Development ក្នុង ១ថ្ងៃ ២ម៉ោង ក្រោមការណែនាំ ពីបុគ្គលិកបច្ចេកទេស Senior Web Developer របស់ក្រុមហ៊ុន ។
ការទទួលយកប្អូនប្រុស ច័ន្ទរាជ មកបង្ហាត់បង្រៀនបន្ថែមនេះ គឺដោយសារតែ ប្អូនប្រុស ដែលមានអាយុ ១៤ឆ្នាំរូបនេះ មានភាពឆ្លាតវៃ និងឆាប់ចាប់បាននូវការបង្ហាត់បង្រៀនក្នុងថ្នាក់ WEB DEVELOPMENT (HTML, CSS3, JAVASCRIPT, REACT) នៃវិទ្យាស្ថានអ៊ីនស្ទីង្ហ៍ ។
ដោយមើលឃើញពីសក្តានុពលរបស់ប្អូនប្រុស ច័ន្ទរាជ និងដោយមានការឯកភាព និងជម្រុញពីមាតាបិតាផ្ទាល់ ក្រុមហ៊ុន អ៊ីនស្ទីក ឯ.ក បានស្ម័គ្រចិត្តទទួលយកមកបង្ហាត់បង្រៀនបន្ថែម ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅ លើការសរសេរកូដបង្កើត Website នេះ ។ ក្រុមហ៊ុន រំពឹងថា ប្អូនប្រុស ច័ន្ទរាជ នឹងអាចក្លាយជាអ្នកអភិវឌ្ឍន៍ Front-End Web ដ៏ពូកែមួយរូបសម្រាប់កម្ពុជា ។
សូមបញ្ជាក់ថា ក្រុមហ៊ុន អ៊ីនស្ទីក ឯ.ក រឺ INSTICT Co., Ltd ជាក្រុមហ៊ុនបង្កើត Website, បង្កើត Mobile App និងផ្តល់សេវាប្រឹក្សាការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាទូទៅ ដែលបានដំណើរការអស់រយៈពេល៣ឆ្នាំ ដោយបានផ្តល់សេវាជូនស្ថាប័នរដ្ឋ និងឯកជន ជាង ៥០ គម្រោងមកហើយ ៕
អត្ថបទ៖ សិរី វឌ្ឍ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍