អាជ្ញាធរបញ្ឈប់ការជិះដំរី កម្សាន្តនៅបរិវេណរមណីយដ្ឋានអង្គរ
ខេត្តសៀមរាប៖ គណៈកម្មាធិការគ្រប់គ្រងសត្វដំរីនៅរមណីយដ្ឋានអង្គរ បានអះអាងថា នៅដើមឆ្នាំ២០២០ សមាគមរបស់ខ្លួន នឹងបញ្ឈប់ការប្រើប្រាស់សត្វដំរី ដើម្បីដឹកភ្ញៀវទេសចរកម្សាន្ត នៅបរិវេណរមណីយដ្ឋានអង្គរ។ ការអះអាងថា ទទួលបានការស្វាគមន៍ពីក្រុមអ្នកអភិរក្ស Moving Animals ។
អ្នកនាំពាក្យម្នាក់បានអះអាងថា ភ្ញៀវទេសចរកាន់តែច្រើនឡើងៗ មិនចង់ឃើញសត្វដំរី ត្រូវជាប់ចំណង ឬឃុំឃាំង ដូច្នេះ ត្រូវតែបញ្ឈប់ការជិះដំរី ដើម្បីគាំទ្រនូវសេចក្ដីចង់បានរបស់ភ្ញៀវទេសចរ និងអ្នកដែលស្រឡាញ់សត្វ។ វិធានការនេះ គឺបន្ទាប់ពីមានការធ្វើញត្តិមួយ ឱ្យបញ្ឈប់ការជិះសត្វដំរី ដែលមានអ្នកគាំទ្ររាប់ម៉ឺននាក់ ក្នុងរយៈពេលត្រឹមតែ ៤៨ម៉ោងប៉ុណ្ណោះ។ កាលពីឆ្នាំ២០១៦ ដំរី ១ក្បាលបានដួលស្លាប់ ស្របពេលដឹកអ្នកទេសចរ ២នាក់ នៅក្នុងបរិវេណរមណីយដ្ឋានអង្គរ។
អ្នកជំនាញអះអាងថា ដំរី ប្រហែល ៥០០ ក្បាលកំពុងរស់នៅក្នុងព្រៃ ទូទាំងប្រទេសកម្ពុជា។ ចំណែក ដំរី ដែលត្រូវបានចិញ្ចឹម មានប្រមាណ ៧០ក្បាល។ ចំនួនសត្វដំរី នៅកម្ពុជា ក៏ដូចជា បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងមានការធ្លាក់ចុះ ដោយសារការបរបាញ់ខុសច្បាប់ ការបំផ្លាញជម្រក ឬ ការធ្វើបាបដោយប្រជាជន៕
ប្រភព៖ Metro
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍