ព័រទុយហ្គាល់ លើកពានជាលើកទី២ ក្នុងរយៈពេល ៣ឆ្នាំ
បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានឈ្នះពានរង្វាន់ជាលើកទី២ ក្នុងរយៈពេល ៣ឆ្នាំ បន្ទាប់ពីយកឈ្នះលើក្រុមជម្រើសហុល្លង់ ដោយលទ្ធផល ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ Nations League ។
កូនក្រុមរបស់លោក Fernando Santos បានក្លាយជាជើងឯកពានរង្វាន់ Euro 2016 ហើយការទាត់បញ្ចូលទី ក្នុងតង់ទីពីររបស់កីឡាករ Goncalo Guedes កាលពីយប់មិញ នៅទីក្រុង Porto បានជួយឱ្យព័រទុយហ្គាល់ឈ្នះពានរង្វាន់ Nations League ជាលើកដំបូង។
ដោយឡែក ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ខាងលើ បន្ទាប់ពីយកឈ្នះលើក្រុមស្វីស ដោយបាល់ប៉េណាល់ទី នៅទីក្រុង Guimaraes ៕
ប្រភព៖ BBC
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍